ព័ត៌មានទាន់ហេតុការណ៍៖

បុណ្យផ្កាសាមគ្គី ប្រព្រឹត្តទៅនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ៩កើត ខែអសុជ្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រារព្ធពិធីក្រុងពាលី និងធ្វើបទនមស្ការ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា ក្នុងពិធីបុណ្យផ្កាសាមគ្គី ដើម្បីប្រមូលបច្ច័យទៅកសាងបន្តនូវសមិទ្ធផលផ្សេងៗ នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។

សូមជម្រាបថា ពិធីបុណ្យដែលផ្តួចផ្តើមដោយ លោក នាយឧត្ដមសេនីយ៍ សៅ សុខា និងលោកស្រី ព្រមទាំង​ លោក លោកស្រី លោកឧកញ៉ា លោក លោកស្រី ពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់នេះ ទទួលបានការចូលរួមចាប់មគ្គផលជាបច្ច័យសរុបចំនួន ៥៤០ ០០០ ០០០រៀល (ប្រាំរយសែសិបលានរៀលគត់)៕ សុខខេមរា

 


ចែករំលែក៖