ព័ត៌មានទាន់ហេតុការណ៍៖

តារាបង្ហាញម៉ូដ និងអ្នករចនាម៉ូដ ជាតិនិងអន្តរជាតិលេចមុខក្នុងរាត្រីរបស់សូវរិន

ចែករំលែក៖

ភ្នំពេញ៖ អ្នករចនាម៉ូដ និងតារាបង្ហាញម៉ូដជាតិ និងអន្តរជាតិជាច្រើនរូប បានមកជួបជុំគ្នា នៅក្នុងកម្មវិធី ដាក់សម្ពោធ គេហទំព័រនៃទស្សនាវដ្តី សូវរិននិងហាងលក់សម្លៀកបំពាក់អនឡាញ TheNETSOកាលពីរាត្រី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបំពេញតម្រូវការមិត្តអ្នកអាន និងអ្នកនិយមទិញទំនិញ តាមអនឡាញ ដែលមានកំណើនយ៉ាងខ្លាំងក្នុងព្រះរាជាណាចក្រកម្ពុជា គួរឲ្យកត់សម្គាល់។

ចំពោះទស្សនាវដ្តី សូវរិន ដែលជាទស្សនាវដ្តី ជាភាសារខ្មែរ ដោយបានកំពុងវិវឌ្ឍខ្លួនដើម្បីឲ្យក្លាយជា ទស្សនាវដ្តី ហ្វេស្សិន អនឡាញ ដំបូងគេបំផុត ទៅតាមបរិបទសង្គម ដែលមានភាពជឿនលឿន យ៉ាងឆាប់រហ័ស នៃប្រព័ន្ធ បច្ចេកវិទ្យាអ៊ីធឺណេតដ៏ទូលំទូលាយ។

គេហទំព័រទស្សនាវដ្តី សូវរិន (sovrinmagazine.com) នាំយកនូវទស្សនីយភាព និងភាពច្នៃប្រឌិត ក្នុងពិភពហ្វេហ្សិន ជាតិ និងអន្តរជាតិ ដែលខ្លួនធ្លាប់ឆ្លងកាត់ អស់រយៈពេល៦ឆ្នាំ កន្លងមក ព្រមជាមួយនិង ព័ត៌មានជាតិ និងអន្តរជាតិនៃពិភព ហ្វេហ្សិន ថ្មីៗ ទាន់សម័យកាលនិយម។ បន្ថែមពីនេះទៅទៀត ការបង្ហាញពីគន្លឹះ និងរបៀបថែរក្សា សម្រស់ផ្សេងៗ ការណែនាំទីកន្លែង កម្សាន្តនានា ព័ត៌មានបច្ចេកវិទ្យា៕វឌ្ឍនា


ចែករំលែក៖