កាលពីថ្ងៃទី៣ខែតុលារដ្ឋាភិបាលអាមេរិកបានសម្រេចបណ្តេញមន្ត្រីការបរទេសគុយបា ១៥រូបចេញពីអាមេរិក ក្រោយ ពេលមានរឿងវិវាទពាក់ព័ន្ធនឹង មន្ត្រីទូត អាមេរិកនៅគុយបា មានអាការចម្លែកដែលអាមេរិកចាត់ទុកថាជាការវាយប្រហារ ដោយរលកសំឡេង ធ្វើឲ្យថ្លង់ត្រចៀក។ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា មន្ត្រីគុយបាមានរយៈពេល៧ថ្ងៃដើម្បីចាកចេញពីអាមេរិក។
សកម្មភាពខាងលើកើតឡើង ក្នុងពេលដែលទំនាក់ទំនងប្រទេសទាំងពីរ ប្រឈម មុខតានតឹង ក្រោយពីមន្ត្រីការទូតអាមេរិក២២រូបនៅគុយបាមានបញ្ហាត្រចៀកស្តាប់មិនឬ ហើយអាមេរិកបានចោទប្រកាន់ថាជាការវាយប្រហារដោយរលកសំឡេង។
ការសម្រេចខាងលើរបស់អាមេរិក ដោយសារអាមេរិកបានចោទប្រកាន់គុយបាថា មិនអាចការពារ មន្ត្រីការទូតអាមេរិកនៅ ក្នុងប្រទេសគុយបាបានល្អ។ ចំណែកភាគី អាមេរិកវិញ ក៏មានគម្រោង ដកមន្ត្រីទូត របស់ខ្លួនមួយចំនួនមកស្រុកវិញផងដែរ។
ពាក់ព័ន្ធនឹងករណីខាងលើរដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodriguez បានច្រានចោលការចោទឲ្យ ដោយមិន សមហេតុផលពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយអ្នកការទូតគុយបា ១៥នាក់ត្រូវបានគេបណ្តេញចេញពីអាមេរិក នេះបើយោង តាមការចុះ ផ្សាយរបស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧។
នៅក្នុងសន្និសីទកាសែតមួយនៅក្រសួងលោក Rodriguez បានលើកឡើងថា តម្រូវការរបស់សហរដ្ឋ អាមេរិកគឺផ្អែកលើ ការពិតដែលថា ទីក្រុងវ៉ាស៊ីនតោន បានកាត់បន្ថយបុគ្គលិករបស់ខ្លួននៅហាវ៉ាណា ហើយថាអាជ្ញាធររបស់គុយបា មិនបាន ចាត់វិធានការចាំបាច់ ដើម្បីការពារការវាយប្រហារប្រឆាំងនឹង ពួកអ្នកការទូតអាមេរិក ឡើយ។
ក្រសួងការបរទេសគុយបា បានធ្វើការ តវ៉ា ហើយបានថ្កោលទោសចំពោះការ សម្រេចចិត្ត ដោយគ្មានមូលដ្ឋាននេះ និង មិនអាចទទួលយកបាន ក៏ដូចជាលេស ដើម្បីបង្ហាញពីភាពត្រឹមត្រូវ នៅពេល បញ្ជាក់ថារដ្ឋាភិបាលគុយបា មិនបានចាត់ វិធានការចាំបាច់ដើម្បីការពារឧប្បត្តិហេតុ ដែលត្រូវបានចោទប្រកាន់នោះទេ៕ ម៉ែវ សាធី