ព័ត៌មានទាន់ហេតុការណ៍៖

អាល្លឺម៉ង់រងការវាយប្រហារដោយព្យុះទី២ក្នុងឆ្នាំ បំផ្លាញទាំងទ្រព្យសម្បត្តិនិងអាយុជីវិត

ចែករំលែក៖

អាល្លឺម៉ង់ជាប្រទេសដែលមិនសូវរងការវាយប្រហារដោយព្យុះ ពេលនេះបានប្រឈមនឹងព្យុះវាយប្រហារជាលើកទីពីរហើយ បណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់ និង របួសជាង១០នាក់។ ព្យុះដែលវាយប្រហារអាល្លឺម៉ង់នាពេលនេះ មានឈ្មោះថា Xavier។

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិអាល្លឺម៉ង់បានឲ្យដឹងថា គិតមកទល់ពេលនេះ គឺជាលើកទី២ ហើយដែលអាល្លឺម៉ង់់ បានរងការវាយប្រហារដោយព្យុះខ្លាំងក្លា ហើយដោយលើកនេះ ព្យុះXavierបានបណ្តាលឲ្យមានការបំផ្លិចបំផ្លាញជាច្រើនយ៉ាងដំណំនៅតាមតំបន់ភាគខាងជើងនៃប្រទេស។

សារព័ត៌មានអាល្លឺម៉ង់ DPA បានផ្សាយថា ចំនួនអ្នកស្លាប់ដោយសារព្យុះXavierមកដល់ពេលនេះ មានចំនួនយ៉ាងហោចណាស់៤នាក់ ហើយហើយជឿជាក់ថា មានមនុស្សប្រមាណជា១០នាក់ ទៀតរងរបួសហើយក្រុមជួយសង្គ្រោះត្រូវបានទូរស័ព្ទសុំជំនួយ បន្ទាន់ប្រមាណជា៦៥០ លើកមកហើយដោយភាគច្រើនគឺការបាក់ ដើមឈើនិងការជាប់គាំងមនុស្សនៅក្នុងអគារ។

ជើងហោះហើរជាច្រើនត្រូវបានពន្យារពេលសួនសត្វនៅក្នុងទីក្រុងប៊ែរឡាំងត្រូវបានបិទហើយផ្លូវធ្វើដំណើរស្ទើរតែទាំងអស់ នៅក្នុងតំបន់ភាគខាងជើងនិងខាងកើតនិងថែមទាំងនៅក្នុងទីក្រុង Berlin និង Brandenburg មិនទាន់អាចអនុញ្ញាតិឲ្យមានដំណើរការឡើងវិញនៅឡើយ៕ ម៉ែវ សាធី


ចែករំលែក៖