ព័ត៌មានទាន់ហេតុការណ៍៖

មេទ័ពស៊ីរី ៖ អាមេរិកបានផ្តល់អាវុធឲ្យក្រុមភេរវកម្ម IS

ចែករំលែក៖

មេទ័ពស៊ីរី លោក Ali Al Ali ប្រធាន ក្រុមចារកិច្ចយោធារបស់កម្លាំងទាហាន រដ្ឋាភិបាលស៊ីរីបានបញ្ជាក់ថា អាមេរិកបានផ្តល់អាវុធដល់ក្រុមភេរវកម្មIS នៅក្នុង ប្រទេសនេះ មិនមែនប្រគល់ទៅឲ្យក្រុម ប្រឆាំងស៊ីរីនោះឡើយ។

លោកអាលី បានបញ្ជាក់ថា« យើង បានដឹងថា តាំងពីថ្ងៃទី៥ខែមិថុនា ដល់ ចុងខែកញ្ញា ឆ្នាំ២០១៧ អាមេរិកបានផ្តល់ អាវុធទៅឲ្យក្រុម ភេរវកម្ម IS នៅស៊ីរី ដែលមានរថយន្តដឹកជញ្ជូន១.៤២១គ្រឿង និងសម្ភារយោធាជាច្រើនផ្សេងទៀត»។ លោកបញ្ជាក់ទៀតថា អាវុធទាំងនោះពេលដំបូងបញ្ជូនទៅកាន់ស៊ីរីដើម្បីចូលរួមវាយប្រហារក្រុមភេរវកម្ម ប៉ុន្តែបែរជាធ្លាក់ចូល ក្នុងដៃក្រុមភេរវកម្មទៅវិញ។

លោកអាលីបន្តទៀតថា ក្រុមប្រឆាំងស៊ីរីបានទទួលនូវអាវុធទាំងនោះតាមកម្មវិធី ជំនួយរបស់មន្ទីរបញ្ចកោណ សម្រាប់សម្ពន្ធមិត្តិរបស់អាមេរិក។កម្លាំងទាហាន ស៊ីរីបានរកឃើញអាវុធដែលក្រុមភេរវកម្ម IS ប្រើ ប្រាស់គឺផលិតនៅអាមេរិក បែលហ្សុីក និង បារាំង។

តាមការបញ្ជាក់របស់មេទ័ពស៊ីរីបាន បញ្ជាក់ថា ចំនួនអាវុធដែលរឹបអូសបានពីក្រុមភេរវកម្មកាលពីសប្តាហ៍កន្លងមក គឺជាអាវុធដែលបញ្ជូនខុសច្បាប់ចូលក្នុងប្រទេសស៊ីរី ។

ក្រៅពីស៊ីរីមេដឹកនាំក្រុម ហេសបូឡាហ៍ លោក Sayyed Hassan Nasrallah បាន និយាយនៅថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក កំពុងបម្រើផលប្រយោជន៍ រដ្ឋអ៊ិស្លាម ជ្រុលនិយម តាមរយៈការរារាំងកងទ័ពស៊ីរី និងសម្ពន្ធមិត្ត ដែលកំពុងធ្វើប្រតិបត្តិការ​វាយសម្រុកក្នុងតំបន់មួយចំនួន នៃប្រទេស ស៊ីរីភាគខាងកើត។

តាមប្រភពពីកាសែតរ៉យទ័រ មេដឹកនាំ របស់​ក្រុម​ហេសបូឡាហ៍ ជាចលនានិកាយ ស៊ីអ៊ីត ដែលអាមេរិកចាត់ទុកថា ជាក្រុម ភេរវកម្មបាននិយាយថា កងទ័ពអាកាស សហរដ្ឋអាមេរិក ក្នុងតំបន់ខ្លួន បានរារាំង កងទ័ពស៊ីរី និងសម្ពន្ធមិត្តមិនឲ្យវាយ សម្រុកចូលក្នុងតំបន់ ដែលក្រុមរដ្ឋអ៊ិស្លាម កាន់កាប់។

គួរបញ្ជាក់ផងដែរថា ការថ្លែងបែបនេះ របស់មេដឹកនាំហេសបូឡាហ៍ គឺត្រូវបានធ្វើ ឡើង បន្ទាប់ពីមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូប បាននិយាយថា ប្រធានាធិបតីអាម េរិក ដូណាល់ ត្រាំ កំពុងពិចារណាដាក់ទណ្ឌ កម្ម លើអុីរ៉ង់ពីបទគាំទ្រដល់ក្រុមហេស៍ ប៊ូឡា និងស្របពេលដែលសភាអាមេរិក ត្រៀមពិចារណា ដាក់ទណ្ឌកម្មកាន់តែតឹង តែងឡើងលើក្រុមហេសបូឡាហ៍ខ្លួនឯង ផ្ទាល់ផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖