ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង សម្លាប់មនុស្សជាច្រើននៅប្រទេសចិននិងវៀតណាម

ចែករំលែក៖

នៅចុងរដូវវស្សានេះមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅគ្រប់ទិសទីជុំវិញពិភពលោក ក្នុង នោះមានចិននិងវៀតណាម មានភ្លៀងធ្លាក់ យ៉ាងខ្លាំង បង្កជាទឹកជំនន់ សម្លាប់មនុស្ស ជាច្រើន។ នៅភាគកណ្តាលខេត្ត Hubei ប្រទេសចិនមានមនុស្សយ៉ាងហោចណាស់ ក៏៥នាក់សែរបានបាត់បង់ជីវិត ។
ភ្លៀងធ្លាក់ខ្លាំងបែបនេះ ក៏បានបង្កឲ្យ មានការជម្លៀស ប្រជាពលរដ្ឋចិន ប្រមាណជា ២៦.៧០០នាក់ ចេញពីតំបន់ មួយចំនួន ហើយវាបានបំផ្លិចបំផ្លាញ ផ្ទះសម្បែងប្រមាណជា ៨.៥០០ខ្នង មកហើយបើគិតជាទឹកប្រាក់ខាតបង់មានទៅដល់ ៦០៨លានដុល្លារអាមេរិក ។

អាជ្ញាធរក្នុងស្រុកបានបញ្ជូន ជំនួយ មនុស្សធម៌ជាច្រើន ទៅកាន់តំបន់រងគ្រោះ ហើយក្រុមការងារសង្គ្រោះបន្ទាន់ ក៏បាន ឆ្លើយតបយ៉ាងរហ័សដែរ ក្នុងការបំពេញ ការងាររបស់ ខ្លួននៅក្នុងខេត្តដែលកំពុង ទទួលរងគ្រោះមួយនេះ។

ដោយឡែកនៅក្នុងប្រទេសវៀតណាម វិញ ទីភ្នាក់ងារទប់ស្កាត់ គ្រោះមហន្តរាយ បាននិយាយឲ្យដឹងថាគ្រោះទឹកជំនន់បង្កឡើង ដោយព្យុះត្រូពិកមួយ បំផ្លិចបំផ្លាញ នៅវៀតណាម បានសម្លាប់មនុស្សអស់ ៣៧នាក់ ដែលជាចំនួនខ្ពស់បំផុត មាននៅ ក្នុងកំណត់ត្រា ដោយគ្រោះទឹកជំនន់ ។
មនុស្សចំនួន៤០នាក់កំពុងបាត់ខ្លួន និង២១នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីមានភ្លៀងធ្លាក់ បង្កឲ្យមានគ្រោះ បាក់ដី និងទឹកជំនន់ ដែលភាគច្រើន កើត ឡើងនៅតំបន់ភាគខាងជើង និងភាគ កណ្តាល នៃប្រទេសវៀតណាម ។

លោក Ngo Thi Su ពលរដ្ឋមួយរូប នៅខេត្ត Hoa Binh ស្ថិតនៅភាគពាយព្យ ត្រូវបានដកស្រង់សម្តី ដោយទូរទស្សន៍ វៀតណាម (VTV) បាននិយាយថា “អ្នក ភូមិរបស់ពួកយើង មិនបានដេកអស់ជា ច្រើនយប់ ហើយដោយសារតែរវល់ទប់ ស្កាត់ទឹក ដែលជាគ្រោះដ៏ខ្លាំងបំផុតក្នុង ប៉ុន្មានឆ្នាំមកនេះ” ។
ដោយឡែកនៅឯនាយសមុទ្រវិញ គឺ ប្រទេសព័រទុយហ្គាល់ កំពុងរងការវាយ ប្រហារដោយព្យុះសង្ឃរា Ophelia ប៉ះពាល់ ដល់ តំបន់ដែនកោះ Azores នៅពាក់ កណ្តាលមហាសមុទ្រ អាត្លង់ទិក ដែលជា ដែនកោះ របស់ប្រទេស ព័រទុយហ្គាល់ ដោយកម្រិតនៃហានិភ័យ បានកើនឡើង ដល់៦០ភាគរយ ។
បើសិនជាព្យុះ Ophelia បន្តដំណើរទៅ មុខកាន់តែខ្លាំង មែននោះវានឹងមិនអាច វាយប្រហារ ដោយផ្ទាល់ដល់ដែនកោះ នានា បាននោះទេ ប៉ុន្តែល្បឿននៃកម្លាំង ខ្យល់បោកបក់ មានរហូតដល់ ៦៥គីឡូ ម៉ែត្រក្នុង១ម៉ោងនៅឡើយ នេះបើតាមការ រំពឹងទុក ។

ព្យុះនេះ ត្រូវបានគេព្យាករថា នឹងធ្វើ ដំណើរក្នុងរយៈចម្ងាយ១.១០០គីឡូម៉ែត្រ នៅភាគខាងត្បូងនៃប្រជុំកោះ ចំនួន៩ កាលពីយប់ថ្ងៃ ព្រហស្បតិ៍ មុនពេលធ្វើ ដំណើរឆ្ពោះទៅកាន់ ទិសខាងកើត។ ខ្យល់នឹងបោកបក់ខ្លាំងក្លានៅព្រឹកថ្ងៃសៅរ៍ នេះបើតាមការព្យាករទុកបានបញ្ជាក់ដូច្នេះ ៕ ម៉ែវ សាធី

 

 


ចែករំលែក៖