ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសចិននិងប្រទេសរុស្ស៊ីកំពុងទទួលបាន ផលប្រយោជន៍ពីគោលនយោបាយអាតា្មនិយម

ចែករំលែក៖

គោលនយោបាយអាត្មានិយមរបស់ ប្រធានាធិបតីដូណាល់ ត្រាំ កំពុងតែរុញ ច្រាន ប្រទេសជាមិត្តនៅអឺរ៉ុប និងនៅជុំវិញ ពិភពលោក អស់ទំនុកចិត្តលើអាមេរិក ដោយអាចងាកទៅរកប្រទេសចិននិងរុស្ស៊ី ដែលកំពុងត្រូវការបង្កើនទំនាក់ទំនង ជាមួយ ប្រទេសអឺរ៉ុប។

នយោបាយរបស់លោកត្រាំ ដែលធ្វើ ​ឲ្យប្រទេសជាមិត្តមិនពេញចិត្តនោះគឺ ការដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ ហើយ ពេលនេះគឺអាមេរិកដកខ្លួនចេញពី អង្គការ UNESCOទៀត។ មិនតែប៉ុណ្ណោះ លោក ត្រាំបាន ប្រកាសថានឹងលុបចោលកិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់ ផងដែរ។ សកម្មភាពនយោបាយបែបនេះ នឹងធ្វើឲ្យសហគមន៍អន្តរជាតិអស់ទំនុកចិត្តទៅលើអាមេរិក។

កន្លងមកថ្មីៗ រដ្ឋាភិបាលអាល្លឺម៉ង់ បាន ប្រកាសថា ទង្វើរបស់ប្រធានាធិបតីសហ រដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលគេរំពឹងថា នឹងមិនទទួលស្គាល់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិជាមួយអ៊ីរ៉ង់ កំពុងតែបង្កឲ្យ មានការបែកបាក់គ្នា រវាងអាមេរិកនឹងអឺរ៉ុប និងនាំសហភាពអឺរ៉ុប ឲ្យកាន់តែជិតស្និទ្ធជាមួយរុស្ស៊ីនិងចិន។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ចេញ ផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ បានឲ្យដឹងថា លោក Sigmar Gabriel ជារដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បាន និយាយដដែលៗ ប្រឆាំងនឹងចំណាត់ការ ដែលនឹងធ្វើឡើងរបស់លោក ត្រាំ ប៉ុន្តែការថ្លែងដ៏ថ្មីបំផុតរបស់លោកលើកនេះ គឺមាន គោលបំណងឲ្យពិនិត្យមើល នូវផលប៉ះ ពាល់ ដែលវានឹងបង្កឲ្យកើតមាន ក្នុងលក្ខ ខណ្ឌដាច់ស្រឡះពីគ្នា។

ថ្លែងប្រាប់កាសែតអាល្លឺម៉ង់ RND លោក Sigmar Gabriel បានមានប្រសាសន៍ ថា “វាគឺជាការចាំបាច់ ដែលអឺរ៉ុបស្ថិតនៅជាប់ស្អិតរួមគ្នា ស្តីអំពីបញ្ហានេះ ហើយ យើងក៏ត្រូវតែ ប្រាប់អាមេរិកផងដែរថា ឥរិយាបថរបស់ពួកគេ ស្តីពីបញ្ហាអ៊ីរ៉ង់ នឹងជំរុញបង្ខំឲ្យយើងជាអឺរ៉ុប ចូលទៅ ក្នុងទីតាំងរួមមួយ ជាមួយចិននិងរុស្ស៊ី ប្រឆាំងនឹងសហរដ្ឋអាមេរិក”៕ ម៉ែវ សាធី


ចែករំលែក៖