ខេត្តកណ្តាល៖ កម្មករយ៉ាងតិច១៨នាក់បានសន្លប់ជាបន្តបន្ទាប់ ខណៈកម្មការិនីម្នាក់ទៅដូរសោគៀម៉ាស៊ីនដេរត្រូវភ្លើងឆក់ កម្មករម្នាក់ទៀតឃើញស្ទុះទៅជួយ ផ្អើលឆោឡោនាំគ្នារត់ចេញទៅក្រៅកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៣និង១០នាទី ស្ថិតនៅរោងចក្រ ធី វាយ ហ្វេសិន(រោងចក្រព្រៃឡ)នៅភូមិផ្សារដែកលើ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ថា ករណីដួលសន្លប់ ជនរងគ្រោះមាន១៨នាក់ មានឈ្មោះដូចខាងក្រោម៖
១ -ឈ្មោះ ដាំ ចាន់ថន ភេទ ស្រី អាយុ ៣៨ឆ្នាំ ទីលំនៅភូមិផ្សារដែកលើ ឃុំផ្សារដែក(ឆក់ផ្ទាល់)
២ -ឈ្មោះ ស៊ុំ ស្រីនួន ភេទស្រី ភូមិផ្សារដែកឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
៣ -ឈ្មោះ លឹម សុគន្ធា ភេទស្រី អាយុ៣០ឆ្នាំនៅផ្ទះជួលភូមិម្លូមុឺន ឃុំផ្សារដែកស្រុកពញាឮ ខេត្តកណ្តាល។
៤ -ឈ្មោះ វ៉េង ស្រីហ៊ួយ ភេទស្រី អាយុ២០ឆ្នាំនៅភូមិទួលអង្គុញ ឃុំផ្សារដែកស្រុកពញាឮ ខេត្តកណ្តាល។
៥ -ឈ្មោះ ជឹម សុម៉ាលី ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។
៦ -ឈ្មោះ រដ្ឋា ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិតាគោ ឃុំជ្រៃលាស់ស្រុកពញាឮ ខេត្តកណ្តាល។
៧ -ឈ្មោះ ថៃ រដ្ឋ ភេទស្រី អាយុ៣២ឆ្នាំ នៅភូមិត្រពាំឬស្សី ឃុំទំនប់ធំស្រុកពញាឮ ខេត្តកណ្តាល។
៨ -ឈ្មោះ ឆុន សុខា ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិប្រវឹកពង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពុងស្ពឺ។
៩-ឈ្មោះយន ណាង ភេទស្រី អាយុ៣៥ឆ្នាំនៅស្រះស្តេច ឃុំត្រាច់ទង ស្រុកឧដុង្គ ខេត្តកំពុងស្ពឺ។
១០ -ឈ្មោះ យិន ស្រីយ៉ា ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិប្រវឹកពង ឃុំព្រះស្រែស្រុកឧដុង្គ ខេត្តកំពុងស្ពឺ។
១១ -ឈ្មោះឆុន ខុន ភេទស្រី អាយុ២៩ឆ្នាំ នៅភូមិប្រវឹកពង ឃុំព្រះស្រែស្រុកឧដុង្គ ខេត្តកំពុងស្ពឺ។
១២ -ឈ្មោះ ឃឹម រតនា ភេទស្រី អាយុ២៤ឆ្នាំ នៅភូមិត្រពាំងឈូក ឃុំព្រះស្រែស្រុកឧដុង្គ ខេត្តកំពុងស្ពឺ។
១៣ -ឈ្មោះ អន ស្រីណុច ភេទស្រី អាយុ២៦ឆ្នាំ នៅភូមិក្បាលអូរ ឃុំព្រះស្រែស្រុកឧដុង្គ ខេត្តកំពុងស្ពឺ។
១៤ -ឈ្មោះ ស៊ុង ធារិទ្ធ ភេទស្រី អាយុ២៩ឆ្នាំ នៅភូមិព្រៃទទឹង ឃុំវាលពង់ស្រុកឧដុង្គ ខេត្តកំពុងស្ពឺ។
១៥ -ឈ្មោះរឿន សូនីភេទស្រី អាយុ២៦ឆ្នាំ នៅភូមិវត្តក្តី ឃុំវាលពង់ ស្រុកឧដុង្គស្រុកឧដុង្គ ខេត្តកំពុងស្ពឺ។
១៦ -ឈ្មោះ ពៅ ស្រីនាថ ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិម្លូមុឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
១៧ -ឈ្មោះ វ៉េត ស្រីលក្ខ័ ភេទស្រី អាយុ២០ឆ្នាំ នៅភូមិព្រៃទទឹងឃុំវាលពង់ ស្រុកឧដុង្គ
១៨ -ឈ្មោះ ភួង ម៉ាល័យ ភេទស្រី អាយុ២១ឆ្នាំ នៅភូមិផ្សាររដែកក្រោម ឃុំផ្សាររដែក ស្រុកពញាឮ ខេត្តកណ្តាល។
ប្រភពបន្តថា នៅម៉ោងកើតហេតុខាងលើ កម្មការនីរោងចក្របាននាំគ្នាកំពុងដេរសំលៀកបំពាក់នៅក្នុងរោងចក្រដូចធម្មតា ពេលនោះមានកម្មការនីម្នាក់ឈ្មោះដាំ ចាន់ថន បានទៅដូរសោគៀម៉ាស៊ីនដេរ បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ ភ្លាមនោះមានកម្មករម្នាក់ទៀតឃើញដូច្នោះ បានចូលទៅទាញ បន្ទាប់មកកម្មករ ក៏ផ្អើលឆោឡោរត់ចេញបណ្តាលឲ្យមានការដួលសន្លប់ និងកន្លែង និងខ្លះដួលសន្លប់តាមផ្លូវ ឯចំណែក ខ្លះមកសន្លប់នៅផ្ទះ និងមន្ទីរពេទ្យក្នុងហេតុការណ៍នោះដែរ ក៏មានរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកស្រុកឧដុង្គដឹកជញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកស្រុកឧដុង្គដើម្បីជួយសង្រ្គោះបន្ទាន់។
តាមព័ត៌មានរបស់ម្តាយជនរងគ្រោះទី១ បាននិយាយនៅក្នុងមន្ទីរពេទ្យថា កន្លងមកកូនរបស់គាត់មានជំងឺប្រកាច់៕