ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីដាក់រូបតំបន់គ្រីមៀនៅក្នុងក្រដាសប្រាក់២០០រូបិ៍

ចែករំលែក៖

ក្រោយការដាក់បញ្ចូលតំបន់គ្រីមៀ ចូលក្នុងការគ្រប់គ្រងរបស់រុស្ស៊ីតាមការចង់បានរបស់ពលរដ្ឋនៅក្នុងតំបន់នោះមក ​​​ ពេលនេះរដ្ឋាភិបាលរុស្ស៊ីកាន់តែធ្វើឲ្យច្បាស់តាមរយៈ ការដាក់រូបភាពគ្រីមៀនៅក្នុងក្រដាសប្រាក់ ២០០រូបិ៍កាលពីថ្ងៃទី១២ ខែ តុលា។

ក្រដាសប្រាក់២០០រូបិ៍មានតម្លៃ (ប្រមាណ ៣,៥ដុល្លារអាមេរិក) មាន ពណ៌បៃតងខ្ជី ដោយមានរូបផែនទីតំបន់ គ្រីមៀ និងស្តូបតំណាងកម្លាំងទាហានជើងទឹកនៅទីក្រុង Sevastopol ជាទីកន្លែង ​ ​ ដែលកម្លាំងទាហានជើងទឹករុស្ស៊ីឈរជើង។ រូបភាពផ្សេងទៀតនៅក្នុងក្រដាសប្រាក់គឺជាតំណាងនៃប្រទេសរុស្ស៊ី។

ក្រៅពីក្រដាសប្រាក់ ២០០រូបិ៍ចេញថ្មី រុស្ស៊ីក៏បានចេញក្រដាសប្រាក់២.០០០រូបិ៍ (ស្មើ៣៤,៧ដុល្លារអាមេរិក) ដោយមាន រូបអវកាសរុស្ស៊ី ។

ចាប់តាំងពីឆ្នាំ២០០៦ មកទល់ពេលនេះ រុស្ស៊ីទើបតែបានចេញប្រាក់ថ្មីមានតម្លៃខ្ពស់ក្នុងគោលដៅជួយ ដល់ការធ្វើចរាចរណ៍ប្រាក់សុទ្ធបានឆាប់ រហ័ស។

សារព័ត៌មាន Moscow times បានដក ស្រង់សម្តីអគ្គនាយក ធនាគារជាតិរុស្ស៊ី លោកស្រី Elvira Nabiullina មកបញ្ជាក់ ថា ពលរដ្ឋរុស្ស៊ីជាអ្នកជ្រើសរើសយករូបភាពខាងលើ មកដាក់លើក្រដាសប្រាក់ថ្មី។ តាមគម្រោងរូបភាពថ្មីនេះនឹងត្រូវដាក់ឲ្យប្រើប្រាស់នៅទូទាំងប្រទេសនិងនៅក្នុងតំបន់គ្រីមៀផងដែរ។

ជាមួយនឹងក្រដាសប្រាក់ថ្មី តំបន់គ្រីមៀ ត្រូវបានរុស្ស៊ីចាត់ទុកតំបន់នោះជារបស់ រុស្ស៊ីមិនអាចប្រកែកបាន ។ ពលរដ្ឋគ្រីមៀ នឹងមានក្រដាសប្រាក់ថ្មីដែលមានរូប តំណាង តំបន់របស់ខ្លួន គឺជាមោទនភាព បំផុត។ ចំណុចទាំងនេះបានបង្ហាញយ៉ាងច្បាស់ថា រុស្ស៊ីចង់ឲ្យពិភពលោកមើល ឃើញថា តំបន់គ្រីមៀមិនអាចឃ្លាតចេញពីរុស្ស៊ីឡើយ៕ ម៉ែវ សាធី

 

 


ចែករំលែក៖