ព័ត៌មានទាន់ហេតុការណ៍៖

ចិនបង្កើនសន្តិសុខការពារនៅមុនមហាសន្និបាតបក្សកុម្មុយនីស្តចិន

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្កើន សន្តិសុខការពារនៅតាមទីសាធារណៈនិងកន្លែងកម្សាន្តនានាក្នុងទីក្រុង មុនពេល មហាសន្និបាតបក្ស កើតឡើង។

សារព័ត៌មានចិនបានផ្សាយថា មាន តំណាង ជាង ២០០០នាក់ មកពីតំបន់ ផ្សេងៗ ក្នុងប្រទេសចិនមកប្រមូលផ្តុំគ្នានៅទីក្រុងប៉េកាំង ចូលរួមមហាសន្និបាតបក្ស ដែលធ្វើឡើង ៥ឆ្នាំម្តង ដែលនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១៨ខែតុលានេះ ដោយអូស បន្លាយរយៈ ១សប្តាហ៍។

ក្លិបរាត្រី ក្លិបកម្សាន្តនានា នៅទីក្រុង ប៉េកាំង នឹងត្រូវបិទទ្វារយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ខែតុលា រហូតដល់កិច្ច ប្រជុំបញ្ចប់។ ម្ចាសហាង ក្លិបមួយចំនួន បានលើកឡើងថាគឺត្រូវតែបិទទ្វារដោយ មិនអាចតវ៉ាបានឡើយ។ ម្ចាស់ហាង ក្លិប មួយចំនួនទៀតក៏បានសន្យា បើកដំណើរ ការឡើងវិញ ឲ្យទាន់ពិធីបុណ្យ Halloween នៅចុងខែតុលានេះ។ កាលពីថ្ងៃទី១៦ ខែតុលា កន្លងមក ម្ចាស់ក្លិបកម្សាន្តទាំង អស់បានជូនដំណឹង ស្តីពីការសម្រាករហូតដល់ថ្ងៃទី២៥ខែតុលា។

ក្រៅពីនេះ អ្នកដំណើរតាមរថភ្លើង នៅទីក្រុងប៉េកាំងត្រូវធ្វើដំណើរលឿនជាងនេះ ចាប់ពីថ្ងៃទី១៧ ខែតុលា ដោយរាល់ការធ្វើដំណើរគឺត្រូវឆ្លងកាត់ការត្រួតពិនិត្យសន្តិសុខយ៉ាងតឹងរុឹង អាចធ្វើឲ្យយឺតពេល ទៅធ្វើការ។ ចំណែកវ៉ាលិស អ្នកដំណើរ ទាំងអស់គឺត្រូវឆ្លងកាត់ម៉ាស៊ីនត្រួតពិនិត្យ ចៀសវាងខ្លាចក្រុមភេរវកម្មបន្លំខ្លួន។

កន្លងមកមានការត្រួតពិនិត្យតែនៅតាមស្ថានីយសំខាន់ៗប៉ុណ្ណោះនៅជិតកន្លែង មហាសន្និបាត ប៉ុន្តែពេលនេះត្រូវត្រួតពិនិត្យទាំងអស់ ។ នៅមុនមហាសន្និបាត ប្រព័ន្ធផ្សព្វផ្សាយចិនបានផ្សាយអត្ថបទលើកសរសើរពីការរីកចម្រើនលើគ្រប់វិស័យ ក្នុង រយៈពេលប៉ុន្មានឆ្នាំកន្លងមក គឺចាប់តាំងពីមហាសន្និបាតបក្សកាលពីឆ្នាំ២០១២មក។

នៅក្នុងមហាសន្និបាតឆ្នាំនេះ ប្រធានា ធិបតីចិន និងជាអគ្គលេខាធិការបក្សកម្មុយនីស្តចិន នឹងមានការថ្លែងសុន្ទរកថាស្តីពី ទស្សនវិស័យ នយោបាយក្នុងរយពេល៥ឆ្នាំខាងមុខទៀត។ការពង្រឹងសន្តិសុខគឺដើម្បីធ្វើឲ្យកិច្ចប្រជុំទទួលបានជោគជ័យ ក្រោយពេលចិនទទួលរងការវាយប្រហារជាច្រើនលើកនាពេលកន្លងមកនៅទីក្រុងប៉េកាំង៕ ម៉ែវ សាធី


ចែករំលែក៖