ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចព្រមព្រៀងបរមាណូជាមួយអាមេរិកគឺជាការបោកប្រាស់ ប្រទេសកូរ៉េខាងជើងមិនដើរតាមគន្លងចាស់ អីុរ៉ាក់ និងលីប៊ីឡើយ

ចែករំលែក៖

កន្លងមកប្រទេសអីុរ៉ាក់និងលីប៊ី ក៏បានបង្កើតកម្មវិធីផលិតអាវុធបរមាណូ និងកាំ ជ្រួចមីស៊ីល ដើម្បីការពារខ្លួនដែរ។ ប៉ុន្តែក្រោយមកក៏បានព្រមព្រៀងជាមួយអាមេរិក បោះបង់ចោលកម្មវិធីបរមាណូ ហើយ នៅទីបំផុត ប្រទេសទាំងនោះក៏ត្រូវអាមេរិកវាយប្រហារនៅពេលដែល ពួកគេមិនមាន អាវុធ សម្រាប់តបតវិញ។

នៅពេលនេះដែរ កិច្ចព្រមព្រៀង បរមាណូរបស់អីុរ៉ង់ ក៏កំពុងដើរទៅកាន់ គន្លងចាស់របស់អីុរ៉ាក់និងលីប៊ី នៅពេល ដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានប្រកាសថានឹងលុបចោលកិច្ចព្រម ព្រៀងខាងលើ ។

ហេតុការណ៍ទាំងនោះហើយបានធ្វើឲ្យកូរ៉េខាងជើង ប្រកាស មិនពិភាក្សាជាដាច់ខាតលើកម្មវិធីបរមាណូជាមួយអាមេរិក រហូតដល់ កូរ៉េខាងជើង មានសមត្ថភាព ផលិតបរមាណូគ្រប់គ្រាន់ដើម្បីធ្វើសង្គ្រាមជាមួយអាមេរិកនោះ។ នៅពេលនេះ បើកូរ៉េខាងជើង មិនមានអាវុធបរមាណូទេ នោះ នឹងត្រូវរងការវាយប្រហារជាយូរ ណាស់មកហើយ មិនមែនរង់ចាំដូចជា ពេលនេះឡើយ។

មន្ត្រីការទូតជាន់ខ្ពស់របស់កូរ៉េខាងជើងបាននិយាយនៅក្នុងសន្និសីទ ស្តីពីការ លុបបំបាត់ ការសាយភាយនៃអាវុធនុយ ក្លេអ៊ែរ ឆ្នាំ២០១៧ ក្នុងទីក្រុងមូស្គូថា ប្រទេសរបស់ខ្លួន នឹងមិនដើរតាមដានជើងចាស់របស់អុីរ៉ាក់ និងលីប៊ីនោះទេ។

កាសែតកូរ៉េខាងត្បូង Chosun Ilbo បានរាយការណ៍ កាលពីថ្ងៃទី២៣ ខែតុលា ថា លោកស្រី Choi Sun Hee ដែលគេ ស្គាល់ត្រឹមថា ជាស្ត្រីមានឋានៈខ្ពស់ នៅ ក្នុងក្រសួងការបរទេស ទីក្រុងព្យុងយ៉ាង នោះបានបញ្ជាក់ថា ប្រទេសរបស់លោក ស្រី មានសិទ្ធិធ្វើកិច្ចការពារខ្លួនឯង ហើយ ការ កសាងអាវុធប្រល័យលោក គឺជា ដំណោះស្រាយ ។

មន្ត្រីការទូតជាន់ខ្ពស់របស់កូរ៉េខាង ជើងរូបនេះ តាមសេចក្តីរាយការណ៍ ក៏បាន និយាយថា ទីក្រុងព្យុងយ៉ាង នឹងមិនចរចា អំពី អាវុធនុយក្លេអ៊ែរនោះទេ ចំណែក សហរដ្ឋអាមេរិក ត្រូវតែទទួលស្គាល់កូរ៉េ ខាងជើង ថាជារដ្ឋនុយក្លេអ៊ែរ ហើយទីក្រុង ព្យុងយ៉ាង នឹងមិនត្រឡប់ទៅធ្វើកិច្ច ពិភាក្សា ៦ភាគីនោះឡើយ លុះណាតែ បញ្ហាជាមួយសហរដ្ឋអាមេរិក ត្រូវបាន ដោះស្រាយ៕ ម៉ែវ សាធី


ចែករំលែក៖