ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹទ្ធសភាបន្តសម័យប្រជុំលើកទី១១ នីតិកាលទី៣ ក្រោមអធិប​តី​ភាពសម្តេចវិបុលសេនាភក្តីសាយ ឈុំ

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ០៨:០០នាទីព្រឹក ​ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី១១ព្រឹទ្ធសភា នីតិកាលទី៣ ក្រោមអធិប​តី​ភាព​​ដ៏ខ្ពង់​ខ្ពស់​របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៤៨រូប។
សម័យប្រជុំលើកទី១១ព្រឹទ្ធសភា បានដំណើរការតាមរបៀបវារៈដូចខាងក្រោម៖
១-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ឧបាស្រ័យពាណិជ្ជកម្ម ។
២-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀត ក្រោមកិច្ចព្រមព្រៀង​ក្របខ័ណ្ឌនេះ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសាធារណរដ្ឋប្រជាមានិតចិន។

៣-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការទទួលស្គាល់សុពលភាពនៃប្រកាស​នីយបត្រតក្កកម្ម​អឺរ៉ុប រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នប្រកាស​នីយបត្រតក្កកម្មអឺរ៉ុប។

៤-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣៧ មាត្រា៣៨ មាត្រា១០៩ និងមាត្រា១៣៦​ នៃច្បាប់ស្តីពី ប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រ ម៉ូដែល​មានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១០៣/០០៥ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣ ។

៥-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៦ មាត្រា៤១ មាត្រា៤២ មាត្រា៤៣ និងមាត្រា៩៥ នៃច្បាប់ស្តីពី ជលផល ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៦/០១១ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦៕ ស សម


ចែករំលែក៖