ព័ត៌មានទាន់ហេតុការណ៍៖

HEINEKEN និងEDM CAMBODIAជោគជ័យខ្លាំងក្នុងការរៀបចំកម្មវិធីរាំរែកដ៏ធំបំផុតទីវាលនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ស្រាបៀរ Heineken ដែលជាស្រាបៀរគុណភាពលំដាប់ថ្នាក់អន្តរជាតិដ៏ខ្ពស់បំផុតក្នុងពិភពលោក និងក្រុម EDM Cambodia បានទទួលជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍ “Afterlife: Asylum”  ដែលជាកម្មវិធីរាំរែកដ៏ធំបំផុតដែលពុំធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានទាក់ទាញទស្សនិកជនយ៉ាងច្រើន ដោយបានលក់សំបុត្រអស់ជាង2,500សំបុត្រ មុនពេលយប់ នៃការបើកកម្មវិធីនេះហើយក៏មានមនុស្សជាច្រើនទៀតបានស្វែងរកទិញសំបុត្រនៅពេលនាត្រី ។

កម្មវិធីរំារែកគួរឲ្យទាក់ទាញដ៏អស្ចារ្យនេះដែលមានឈ្មោះថា“Afterlife: Asylum” បានប្រព្រឹត្តធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណាកាលពីថ្ងៃសៅរ៍ទី28 ខែតុលា ចាប់ពីម៉ោង4ល្ងាច រហូតដល់ម៉ោង11យប់។ កម្មវិធីនេះ ជាការផ្តល់ជូននូវបទពិសោធន៍រំារែកដ៏វិសេសវិសាល ជាមួយនឹងតន្ត្រីអេឡិកត្រូនិកសុទ្ធសាធ ប្រកបដោយគុណភាពខ្ពស់ ហើយនិងផលិតកម្មលំដាប់ថ្នាក់ពិភពលោក ដែលមានឈ្មោះថា Three6 ព្រមទាំងការរួមសម្តែងពិសេសដ៏អស្ចារ្យ។ ក្រុមEDM Cambodia បានរៀបចំតារាល្បីប្រចាំកម្មវិធីនេះ គឺជាឌីជេមកពីប្រទេសហូឡង់ដែលមានឈ្មោះថាDebris ។ នៅក្នុងស្នាដៃតន្រ្តីរបស់គាត់Debris បានច្របាច់បញ្ចូលគ្នារវាងប្រភេទតន្រ្តីEDM ទឹកសំឡេងនិងសំនៀងដើមមកពីចក្រភពអង់គ្លេសដែលជារូបមន្តជោគជ័យជាច្រើនលើកជាច្រើនសារ ។

មានបទចម្រៀងឌីជេMag ដែលជាឌីជេឆ្នើមTop 3 នៅក្នុងតារាងចំណាត់ថ្នាក់ប្រចាំក្រុម EDM ជាមួយក្រុម “Lucky Strike” លោកDebris បានធ្វើដំណើរជាច្រើនជុំវិញទ្វីបអាស៊ីហើយនេះ ជាលើកទីមួយហើយសម្រាប់រូបគាត់នៅក្នុងរាជធានីភ្នំពេញ ដែលបានពាំនាំយកតន្រ្តីល្បីៗរបស់គាត់ផ្ទាល់ពីទីក្រុង Amsterdam ទៅក្នុងកម្មវិធី Afterlife:Asylum ។

នៅក្នុងការសម្តែងរួមគ្នាលើឆាក និងមានឌីជេប្រចាំតំបន់មានឈ្មោះថាBotcash មកពីប្រទេសថៃព្រមទាំងឌីជេល្បីៗជាច្រើនរូបប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជាឌីជេឆ្នើមឈ្មោះថាMaily ។

ចំពោះការសម្តែងអស្ចារ្យវិញក៏មានការរៀបចំក្រុមរាំជាច្រើនរួមទាំងការសម្តែងរាំពិសេសដោយក្រុមUniverso Robot Team of Pyrotechnics ដែលធ្វើការសម្តែងជាមួយនឹងបច្ចេកវិទ្យាLED ដ៏អស្ចារ្យ ដែលបានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើល។

មានទស្សនិកជនម្នាក់បានថ្លែងប្រាប់បណ្តាញប្រព័ន្ធផ្សព្វផ្សាយឲ្យដឹងថា៖ “កម្មវិធីAfterlife:Asylum” គឺជាបទពិសោធន៍ថ្មីសន្លាងរបស់ក្រុមEDM សម្រាប់ផ្តល់ជូនប្រជាជនកម្ពុជាសម័យទំនើបកម្សាន្តរីករាយជាមួយនឹងកម្មវិធីលំដាប់ថ្នាក់អន្តរជាតិនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ”។ ដើម្បីស្វែងយល់បន្ថែមអំពីស្រាបៀរHeineken នៅក្នុងប្រទេសកម្ពុជានិងឆែកមើលរូបថតពីកម្មវិធីនេះសូមចូលមើលទំព័រហ្វេសប៊ុកជាផ្លូវការ៖www.facebook.com/heineken/#Heineken #OpenYourWorld #Cambodia៕ វឌ្ឍនា


ចែករំលែក៖