ក្រុមយុវជនជម្រើសជាតិអង់គ្លេសបានវាយបកយ៉ាងអស្ចារ្យទៅលើក្រុមអេស្ប៉ាញដោយស្រោចស្រង់លទ្ធផលពី ២-០ កាលពីយប់ថ្ងៃទី២៨ ខែតុលា (ថ្ងៃទី២៩ ខែតុលា នៅកម្ពុជា) និងបានក្លាយជាជើងឯក World Cup អាយុក្រោម១៧ឆ្នាំ (U17) នៅប្រទេសឥណ្ឌា។
ក្រុមរបស់លោក Steve Cooper ជាក្រុមដែលអាចយកឈ្នះដោយងាយស្រួល និងជាក្រុមដែលខ្លាំងរហូតមក ប៉ុន្តែរងការគ្របសង្កត់ដោយលទ្ធផល ២-០ ដែលរកបានដោយខ្សែប្រយុទ្ធ Sergio Gomez របស់ក្លិប Barcelona នៅ៣០នាទីដំបូង។
គ្រាប់បាល់ទីមួយរបស់អង់គ្លេសរកបានដោយកីឡាករ Rhian Brewster ដោយការតែតបញ្ចូលដ៏ល្អ ដែលធ្វើឲ្យ គ្រាប់បាល់នេះក្លាយជាគ្រាប់បាល់ទី៨របស់គាត់ក្នុងព្រឹត្តិការណ៍ World Cup មុនពេលដែលដែលខ្សែបម្រើកណ្តាលកីឡាករ Morgan Gibbs White រកបានគ្រាប់បាល់ស្មើក្នុងនាទីទី៥៨។
១០នាទីក្រោយមកវីរៈបុរសរបស់ Manchester City Phil Foden បានជួយឲ្យក្រុមអង់គ្លេស នាំមុខដោយ គ្រាប់ស៊ុតទៅបង្គោលទី មុនពេលគ្រាប់បាល់ទី៤ រកបានដោយខ្សែការពារ Marc Guehi របស់ Chelsea ដោយទាត់បាល់កៀកនឹងទីបន្ទាប់ពីខ្សែការពារអេស្ប៉ាញមិនអាចការពារបាល់ចេញពីជ្រុង។ សល់២នាទីមុនបញ្ចប់ការប្រកួត Foden បានរកគ្រាប់ ចុងក្រោយ ធ្វើឲ្យអង់គ្លេសបង្កើតលទ្ធផលវាយបក ដ៏អស្ចារ្យក្នុងរាត្រីនោះ។
កីឡាករក្មេងអាយុ១៧ឆ្នាំរបស់អង់គ្លេស Foden ត្រូវបានជាប់ជាកីឡារល្អបំផុតប្រចាំព្រឹត្តិការណ៍ World Cup U17 ខណៈពេលដែលកីឡាករ Brewster បានទទួលស្បែកជើងមាសជាកីឡាករស៊ុតបានច្រើនបំផុត។
សូមបញ្ជាក់ថា នេះជាលើកទីមួយដែលអង់គ្លេសដែលឡើងផុតវគ្គ៨ក្រុមចុង ក្រោយក្នុងព្រឹត្តិការណ៍ World Cup U17 ហើយពាននេះបានក្លាយជាពានទី២ក្រោយពីអង់គ្លេស U20 ឈ្នះ World Cup នៅខែមិថុនាកន្លងទៅ ។
ការឈ្នះនេះគឺជាការសងសឹកដ៏ពេញចិត្តសម្រាប់អង់គ្លេស ក្រោមការដឹកនាំរបស់លោក Cooper បន្ទាប់ពីពួកគេចាញ់ក្រុមអេស្ប៉ាញ នៅវគ្គផ្តាច់ព្រ័ត្រនៅពេលទាត់បាល់កាត់សេចក្តី ក្នុង European Championship កាលពីខែឧសភា ៕ ដេវីត