កីឡាករ Dionatan Teixeira អតីតខ្សែការពារក្លិប Stoke City បានស្លាប់ក្នុងវ័យត្រឹមតែ ២៥ឆ្នាំដោយសង្ស័យបណ្តាលមកពីជំងឺគាំងបេះដូង។
ខ្សែការពារដែលមានដើមកំណើតនៅក្នុងប្រទេសប្រេស៊ីលរូបនេះលេងឲ្យក្រុមឈុតធំ Stoke City បានតែ២ប្រកួតប៉ុណ្ណោះក្នុងរយៈពេល៣ឆ្នាំ។
គាត់បានមកចូលរួមក្រុម Sheriff Tiraspolកាលពីខែកុម្ភៈ ហើយបានបង្ហាញខ្លួនបាន១០ ប្រកួតជួយក្រុមនេះឈ្នះជើងឯកប្រទេសម៉ុលដូវ៉ា។
កីឡាករ ធ្លាប់លេងឲ្យក្លិបជាច្រើនដូចជា Kosice, Slovan Bratislava, Banik Ruzina និង Dukla Banska Bystrica មិនត្រឹមតែប៉ុណ្ណោះគាត់ក៏បានបង្ហាញខ្លួនឲ្យក្រុម Fleetwood Town ចំនួន៨ប្រកួតក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Stoke City ក្នុងឆ្នាំ២០១៥ ៕ ដេវីត