ព័ត៌មានទាន់ហេតុការណ៍៖

កីឡាការិនីម៉េត ម៉ារីយ៉ានិងកីឡាករប៉ឹល វណ្ណី មានសង្ឈឹមឈ្នះមេដាយនៅហ្វីលីពីន

ចែករំលែក៖

ភ្នំពេញ៖ កីឡាការិនី ម៉េត ម៉ារីយ៉ា ម្ចាស់ជើងឯកកីឡាសូហ្វតឺន្នីសថ្នាក់ជាតិឆ្នាំ២០១៧ វិញ្ញាសាប្រកួតឯកក្តជននារី និង កីឡាករ ប៉ឹល វណ្ណី បានបង្ហាញពីការរំពឹងខ្ពស់របស់ពួកខ្លួនថា អាចដណ្តើមយកមេដាយ ពីព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតឺន្នីសជើងឯក អាស៊ីអាគ្នេយ៍នៅប្រទេសហ្វីលីពីនាប៉ុន្មានថ្ងៃខាងមុខនេះ ។ ការសន្យាដោយទឹកចិត្តមុតមាំ ក្រោយពីបានហ្វឹកហាត់បំប៉នសមត្ថភាពលើតីលានស្តងដារបស់សហព័ន្ធកីឡាសូហ្វតឺន្នីស ។

កីឡាការិនី ម៉េត ម៉ារីយ៉ា បានឲ្យដឹងថា ការហ្វឹកហាត់ត្រៀមខ្លួនការប្រកួតជ្រើស ជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេស ហ្វីលីពីនេះ នាងបានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការប្រកួតដណ្តើមជ័យលាភី និង មេដាយជាមួយអត្តពលិក មកពីបណ្តាប្រទេសខ្លាំងៗក្នុងតំបន់ ដើម្បីយកមកជូនប្រទេសនិងថ្នាក់ដឹកនាំសហព័ន្ធវិញ ។

ដោយឡែក គ្រូបង្វឹក របស់ពួកគេ គឺ លោក យី សារិន បានគូបញ្ជាក់ថា កីឡាករកីឡាការិនី ដែលសហព័ន្ធកីឡាសូហ្វតឺន្នីសកម្ពុជា គ្រោងបញ្ជូនទៅចូលរួមនៅក្នុងព្រឹត្តិការណ៍ កីឡាសូហ្វតឺន្នីសជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសហ្វីលីពីននេះ មាន១៤នាក់ ក្នុងនោះកីឡាករ៨នាក់ និងកីឡាការិនី៦នាក់ ហើយកីឡាករកីឡការនីទាំងអស់ បានធ្វើតេជ្រើសរើសយ៉ាងល្អិតល្អន់ តាមរយៈការប្រកួតពានរង្វាន់សម្តេចក្រឡាហោម ស ខេង កាលពីពេលថ្មីៗកន្លងទៅ ។

លោកបានបន្តថា សម្រាប់ពានរង្វាន់ខាងលើនេះ កីឡាករកីឡាការិនីកម្ពុជាទាំង១៤នាក់ និងធ្វើការប្រកួតលើ៥វិញ្ញាសា។ អត្តពលិកនិងប្រតិភូ និងចេញដំណើរទៅនៅថ្ងៃទី៨ វិច្ឆិកាឆ្នាំ២០១៧នេះ ចំពោះការប្រកួតផ្លូវការចាប់ផ្តើមពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែវិច្ឆិកា នៅប្រទេសហ្វីលីពីន ៕ សារីម


ចែករំលែក៖