ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ ចាន់ វឌ្ឍនាកា សង្ឃឹមរកគ្រាប់បាល់ជូនអ្នកគាំទ្ររបស់ខ្លួនក្នុងជំនួបមិត្តភាពកម្ពុជា-មីយ៉ាន់ម៉ា

ចែករំលែក៖

ភ្នំពេញ៖ កីឡាករ ខ្សែរប្រយុទ្ធដ៏ឆ្នើមរបស់កម្ពុជា កីឡាករ ចាន់ វឌ្ឍនាកាថ្លែងប្រាប់អ្នកសារព័ត៌មាននគរវត្តនៅទីលានហ្វឹកហាត់ថា ខ្លួនមានសង្ឃឹមថា អាចស្វែងរកគ្រាប់ជូនអ្នកគាំទ្រ របស់ខ្លួន ក្រោយពីកីឡាករ រូបបានវិលត្រឡប់ពី ប្រទេសជប៉ុន កាលពីថ្មីៗនេះ ។

កាលវិលមកប្រទេសកម្ពុជា របស់កីឡាករ ចាន់ វឌ្ឍនាកា បន្ទាប់ពីលោកប្រាក់ សុវណ្ណារ៉ា បានកោះហៅក្រុមជម្រើសជាតិ មកចូលរួមហ្វឹកហាត់រួមគ្នា ដើម្បីត្រៀមប្រកួតមិត្តភាព អន្តរជាតិជាមួយ ក្រុមមីយ៉ាន់ម៉ានាល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ត្រៀមប្រកួតមិត្តភាពអន្តរជាតិ និងវគ្គជម្រុះ AFC Asian Cup 2019 នៅរាជធានីភ្នំពេញ ឆ្នាំ២០១៧ នៅទីលានបាល់ទាត់ពហុកីឡដ្ឋានជាតិភ្នំពេញ រួមជាមួយសមាជិកក្រុមប្រមាណ២៤នាក់ទៀត ។

កីឡាករ ចាន់ វឌ្ឍនាកា បានដាក់ការរំពឹងខ្ពស់ថានិងអាចរកគ្រាប់បាល់ជូនអ្នកគាំទ្ររបស់ខ្លួននិងជួយឲ្យក្រុមរបស់គេឈ្នះក្នុងការប្រកួតនេះដែរ។ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី គឺលោក ប្រាក់ សុវណ្ណារ៉ា ដែលត្រូវសហព័ន្ធកីឡាបាល់ទាត់តែងតាំងជាគ្រូបង្វឹកជាបណ្តោះអាសន្ន ដែលជាភាពចាំបាច់ របស់ក្រុមជម្រើសជាតិកម្ពុជា ។

គួររំលឹកថា៖ ក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ លើទីលានពហុកីឡដ្ឋានជាតិ ក្រុងភ្នំពេញ និងត្រូវបន្តប្រកួតជាមួយក្រុមជម្រើសជាតិហ្សកដានី ក្នុងវគ្គជម្រុះពូល C ជើងឯកទ្វីបអាស៊ី 2019 AFC Asian Cup UAE នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ៕ សារីម


ចែករំលែក៖