ព័ត៌មានទាន់ហេតុការណ៍៖

អ .ស .ប និងសហរដ្ឋអាមេរិកគួរតែធ្វើសកម្មភាពខ្លាំងជាងនេះលើបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា

ចែករំលែក៖

វិបត្តិជនជាតិភាគតិចនៅក្នុងប្រទេស មីយ៉ាន់ម៉ា គឺជាបញ្ហាធំដែលមិនទាន់អាចដោះស្រាយបាន បើទោះបីមានប្រទេសជាច្រើនបានធ្វើការថ្កោលទោសដល់រដ្ឋាភិបាលមីយ៉ាន់ម៉ាក្តី។ កន្លងមកសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិបានស្នើដល់ប្រទេសមីយ៉ាន់ម៉ាឲ្យ បញ្ចប់ការប្រើប្រាស់កម្លាំង យោធាលើសលប់ទៅលើក្រុមជនជាតិ ភាគតិច ក៏ដូចជាទទួលយកជនភៀសខ្លួនដែលរត់ទៅបង់ក្លាដែសត្រឡប់មកវិញ។

ក្រុមអ្នកឯកទេសបានលើកឡើងថា ហេតុផលដែលទុកឲ្យជនជាតិរ៉ូហ៊ីងយ៉ាបន្តភៀសខ្លួន ចោលលំនៅឋាន គឺដោយសារតែសហគមន៍អន្តរជាតិធ្វើព្រងើយ មិនដាក់គំនាបទៅលើរដ្ឋាភិបាលរបស់មីយ៉ាន់ម៉ា ក្នុងបញ្ហានេះ។

ពាក់ព័ន្ធនឹងហេតុការណ៍ខាងលើ នាយក ប្រតិបត្តិនៃយុទ្ធនាការ អន្ដរជាតិសម្រាប់ ក្រុមរ៉ូហ៊ីងយ៉ា (ICR) លោក Simon Billenness បានប្រាប់ Sputnik ថា ការខ្វះខាតសម្ពាធពីអង្គការសហប្រជាជាតិ លើមីយ៉ាន់ ម៉ា បានលើកទឹកចិត្តរដ្ឋាភិបាល របស់ ប្រទេសនេះប្រើប្រាស់កម្លាំងយោធាហួសប្រមាណប្រឆាំងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។

យោងតាមសារព័ត៌មាន Sputnik ចេញ ផ្សាយកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ បានឲ្យដឹងថា ការបរាជ័យរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ក្នុងការ ឯកភាពលើដំណោះស្រាយ វិបត្តិរ៉ូហ៊ីង យ៉ានៅមីយ៉ាន់ម៉ា វាច្បាស់ណាស់ថា មកពីការខ្វះខាតសម្ពាធពិតប្រាកដពីអង្គការនេះ ដែលជាការលើកទឹកចិត្តឱ្យកងទ័ពមីយ៉ាន់ម៉ាបន្តការ វាយប្រហាររបស់ពួកគេទៅលើពួករ៉ូហ៊ីងយ៉ា។

ប្រមុខអង្គការមិនមែនរដ្ឋាភិបាល បាន សម្តែងការសង្ស័យថា អាជ្ញាធរមីយ៉ាន់ ម៉ានឹងអនុវត្ត ការប្រកាសរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែល​បានជំរុញឱ្យរដ្ឋាភិបាលជាតិ អាស៊ីបញ្ឈប់ ការប្រើប្រាស់កម្លាំង ហួសប្រមាណនៅ ក្នុងរដ្ឋរ៉ាឃីន គឺលើកលែងតែមានសម្ពាធនយោបាយឬសេដ្ឋកិច្ច៕ ម៉ែវ សាធី


ចែករំលែក៖