ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ ដោយសហការជាមួយសណ្ឋាគារ Raffles Hotel Le Royal នឹងប្រារព្ធពិធីអបអរសាទរខួបលើកទី ៥០ នៃទស្សនកិច្ចរបស់អតីតស្រ្តីទី១អាមេរិកលោកជំទាវJaqueline Kennedy នៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៦៧។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក William Heidt នឹងកាត់ខ្សែបូរបើកពិធី តាំងពិព័រណ៌រូបថតនៅសណ្ឋាគារនេះ ស្តីពីទស្សនកិច្ចរបស់លោកជំទាវនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះគឺជាឱកាសសំរាប់ធ្វើការអបអរស្តីពីសារៈសំខាន់នៃទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជា។
កាលពី ៥០ ឆ្នាំមុន លោកជំទាវ Jaqueline Kennedyបានមកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីបំពេញនូវ “សុបិន្តក្នុងមួយជីវិតកាលពីនៅក្មេង” ក្នុងការបានមើលប្រាសាទអង្គរ ដែលជាប្រាសាទបូរាណខ្មែរ។ ទស្សនាវដ្តីដ៏ល្បីរបស់អាមេរិកឈ្មោះ “Life” បានសរសេរពីដំណើរទស្សនកិច្ចរបស់លោកជំទាវមកកាន់ប្រទេសកម្ពុជា។
ពិធីនេះនឹងប្រព្រឹត្តទៅនៅម៉ោង ៥:៣០ ល្ងាច ថ្ងៃទី ១៤ ខែវិច្ឆិកា នៅសណ្ឋាគារ Raffles Hotel Le Royal ក្នុងរាជធានីភ្នំពេញ។
អ្នកសារព័ត៌មានដែលចង់ចូលយកព័ត៌មានក្នុងពិធីនេះ ត្រូវទាក់ទងមកផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូត តាមរយៈទូរស័ព្ទលេខ ០២៣ ៧២៨២៥៨ ឬអ៊ីម៉េលមក ChreaV@state.gov៕