ព័ត៌មានទាន់ហេតុការណ៍៖

Ronaldo មិនចង់បន្តកិច្ចសន្យាជាមួយ Real Madrid ព្រោះចង់ចាកចេញនៅខែមិថុនាខាងមុខ

ចែករំលែក៖

ខ្សែប្រយុទ្ធ Cristiano Ronaldo បានថ្លែងប្រាប់ប្រធានក្លិប Real Madrid លោក Florentino Perez ពីការចង់ចេញពីក្រុមនៅខែមិថុនាខាងមុខបន្ទាប់ពីការដាក់សំណើសាជាថ្មីសម្រាប់បន្តកិច្ចសន្យាដោយរូបគេគិតថាវាមិនបានផ្តល់តម្លៃសម្រាប់ខ្លួន ។

សារព័ត៌មានប្រទេសអេស្ប៉ាញមួយបានឲ្យដឹងថា Cristiano Ronaldo បានបដិសេធ សំណើបន្តកិច្ចសន្យាថ្មី និង បានប្រាប់ប្រធានក្លិបលោក Florentino Perez អំពីរឿងដែលលោកចង់ចាកចេញ ពីក្រុមនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ ព្រមជាមួយការដាក់តម្លៃខ្លួនសម្រាប់រូបគេសមរម្យផង ប៉ុន្តែភ្លាមៗនោះសំណើរបស់ គេត្រូវបានច្រានចោល។

សារព័ត៌មានដដែលបានបន្តថា ហេតុផលមិនទាន់ជាក់ច្បាស់នៅឡើយពីបញ្ហានេះ ប៉ុន្តែវាមិនមែនជារឿងហិរញ្ញវត្តុទេ ប៉ុន្តែវាជាការរង ផលប៉ះពាល់មួយចំនួនរវាង Ronaldo នឹង លទ្ធផលក្រុមទាំងមូលកន្លងមកដែលធ្វើមិនបានល្អចាប់តាំងពីការចាប់ផ្តើមរដូវកាល ជាពិសេសគឺការប្រកួត ការពារតំណែង ជើងឯកនៅក្របខ័ណ្ឌ Champion League ទៅវិញទេ ស្របពេលដែលបច្ចុប្បន្ននេះកំពូលខ្សែប្រយុទ្ធលំដាប់ថ្នាក់ពិភពលោករូបនេះ ទើបតែរកបានគ្រាប់បាល់បញ្ចូលទី១គ្រាប់ប៉ុណ្ណោះសម្រាប់ក្រុម។

កត្តានេះ Ronaldo ពិតជាត្រូវការកម្លាំងចិត្ត ការគាំទ្រ និង ក្តីស្រលាញ់ពីសំណាក់ប្រិយមិត្ត ស្របពេលរូបគេក៏ធ្លាប់បង្ហាញពីភក្តីភាពស្មោះត្រង់ចំពោះក្រុមនិងអ្នកគាំទ្រនៅកីឡដ្ឋាន Santiago Bernabeu កន្លងមកផងដែរ ។

នៅក្នុងបទសម្ភាសន៍មួយកីឡាករ Ronaldo ម្ចាស់ពានរង្វាន់បាល់មាស៤សម័យ បានប្រមើលឃើញថា ក្រុមReal Madrid បានធ្លាក់ចុះទម្រង់លេង ក្រោយពីការបណ្តោយឲ្យខ្សែការពារ Pepe, ខ្សែបម្រើ ប្រយុទ្ធJames Rodriguez និង ខ្សែប្រយុទ្ធAlvaro Morata ចាកចេញ។ ទាំងនេះធ្វើឲ្យរូបគេហាក់មិនចង់នៅអេស្ប៉ាញតទៅ ទៀត ទើបមិនចង់បន្តកិច្ចសន្យាថ្មី ៕ ដេវីត


ចែករំលែក៖