ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិកាកីឡាសូហ្វតឺន្នីស ៖ តំបន់អាស៊ានមានតែឥណ្តូនេស៊ីប៉ុណ្ណោះជាឧបសគ្គ សម្រាប់ក្រុមកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក ជា ប៊ុនហេង ប្រធានអ្គភាពកីឡាក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការសហព័ន្ធកីឡាសហ្វតឺន្នីសកម្ពុជាបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ថា ក្រុមកីឡាករ កីឡាការិនី សូហ្វតឺន្នីសក្នុងតំបន់អាស៊ីអាគ្នេយយ៍ទាំងអស់ គ្មានអ្វីដែលជាឧបសគ្គក្រុមកីឡាសូហ្វតឺនី្នសកម្ពុជាបានទេ មានតែក្រុមកីឡាសូហ្វតឺន្នីសរបស់ឥណ្ដូនេស៊ី១គត់ដែលជារបាំង រារាំងកម្ពុជាក្នុងការប្រជែងដណ្តើមយកមេដាយ នោះ ។

លោកអគ្គលេខាធិកាបានអះអាងថា ត្រឹមកម្រឹតអាស៊ានក្រុមសូហ្វតឺន្នីសកម្ពុជា ធានាយកមេដាយបានគ្រប់ព្រឹត្តិការណ៍ប្រកួតទាំងអស់ ខណៈដែលបច្ចុប្បន្នសូហ្វតឺន្នីសកម្ពុជា ស្ថិតនៅលេខរៀងទី១០ក្នុងតារាងចំណាត់ពិភពលោក។

លោក បានបញ្ជាក់ថា កន្លងមកតែងតែមានពាក្យលេចឮជាច្រើនថា មេដាយដែលក្រុមសូហ្វតឺន្នីសកម្ពុជាដណ្តើមបាន គឺជាមេដាយដែលគេចែកឲ្យពាក្យមិនល្អទាំងនេះ វាហាក់ដូចជាចង់វាយប្រហាជាន់ពន្លិចនៃការខិត ខំប្រឹងប្រែងរបស់សហព័ន្ធកីឡាសូហ្វតឺន្នីសកម្ពុជា ដែលខិតខំដុះខាត់កីឡាករកីឡាការិនីឲ្យ តស៊ូហ្វឹកហាត់ទាំងព្រឹក ល្ងាចគ្មានថ្ងៃបុណ្យ និងថ្ងៃសៅរ៍ ថ្ងៃ អាទិត្យឡើយ។

លោក លើកឡើងថា ជាក់ស្តែងលទ្ធផលដូចពេលនេះ គឺក្រុមអត្តពលិកកីឡាសូហ្វតឺន្នីសកម្ពុជា ទើបតែដណ្តើមបានមេដាយមាសក្រុមបុរស និងមេដាយប្រាក់ក្រុមនារី ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសហ្វីលីពីនដែលជាលទ្ធផលឈ្នះម្ចាស់ផ្ទះយ៉ាងប្រកៀកប្រកិត ក្នុងលទ្ធផលឈ្នះទាំងលំបាក។

ជាមួយគ្នានោះលោកបានស្នើសុំបញ្ជូនកីឡាករមួយក្រុម និងកីឡាការិនីមួយក្រុមទៅហ្វឹកហាត់នៅប្រទេសកូរ៉េ និងប្រទេសជប៉ុន ដែលជាប្រទេសខ្លាំងនៅលើពិភពលោក ដើម្បីត្រៀមលក្ខណៈដណ្តើមយកមេដាយពីព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតឺន្នីស ពានរង្វាន់អេស៊ានហ្គេម (ASEA GAMES)នៅប្រទេសឥណ្ដូនេស៊ីនាឆ្នាំក្រោយ៕ សារីម


ចែករំលែក៖