សង្គ្រាមវាយប្រហារទៅលើក្រុមហ៊ូធីរបស់សម្ពន្ធមិត្តអារ៉ាប់ ដឹកនាំដោយសាវឌីអារ៉ាប៊ីនៅក្នុងប្រទេសយេមែន បានធ្វើឲ្យពលរដ្ឋនៅទីនោះ ប្រឈមនឹងការអត់ឃ្លានកើតជំងឺតម្កាត់ និងការខ្វះខាតជាច្រើន។ អង្គការសហប្រជាជាតិបានស្នើដល់អារ៉ាប៊ីសាអ៊ូឌីតផ្តល់ជំនួយដល់ពលរដ្ឋស្លូតត្រង់ដែលរងគ្រោះ។
មន្ត្រីទទួលបន្ទុកផ្តល់ជំនួយជាន់ខ្ពស់របស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសយេមែននៅថ្ងៃអង្គារនេះ បានអំពាវនាវកងកម្លាំងចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បើកផែសមុទ្រយេមែនទាំងអស់ជាបន្ទាន់ ដោយនិយាយថា វាប្រថុយនឹងគ្រោះថ្នាក់ចំពោះការមិនធ្វើការប្រយុទ្ធប្រឆាំង នឹងជំងឺអាសន្នរោគ និងភាពអត់ឃ្លានដែលមានមនុស្ស៧នាក់ បានស្ថិតនៅក្នុងស្ថានភាពនេះទៅហើយ។
តាមប្រភពព័ត៌មានពីកាសែតរ៉យទ័រចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក JamieMc Goldrick បាននិយាយថា នៅភាគខាងជើងប្រទេស មានប្រេងម៉ាស៊ូតស្តុក ទុកសម្រាប់រយៈពេល២០ថ្ងៃ ដែលមានសារៈសំខាន់ សម្រាប់ការបូមទឹក និងប្រយុទ្ធប្រឆាំង ចំពោះការសាយភាយរីករាលដាលនៃជំងឺអាសន្នរោគដ៏ធំ ហើយនឹងមានប្រេងសាំងស្តុកទុកផ្សេងទៀត សម្រាប់ប្រើរយៈពេល១០ថ្ងៃ ស្របពេលដែលគ្មានក្តីរំពឹងថា នឹងមានការផ្គត់ផ្គង់ជាថ្មីនាពេលឆាប់ៗនេះឡើយ៕ ម៉ែវ សាធី