ព័ត៌មានទាន់ហេតុការណ៍៖

ពិធីសម្ពោធបើកលក់ជាផ្លូវការនៃ ស្ថានីយប្រេងឥន្ធនៈភីធីធី និងកាហ្វេអាម៉ាហ្សូនភ្នំពេញថ្មី

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១៦ វិច្ឆិកា ២០១៧ នៅស្ថានីយប្រេងឥន្ធនៈភីធីធី ស្ថិតតាមបណ្តោយផ្លូវ លេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានរៀបចំពិធីសម្ពោធបើកលក់ជាផ្លូវការនៃស្ថានីយប្រេងឥន្ធនៈភីធីធី និងកាហ្វេអាម៉ាហ្សូនភ្នំពេញថ្មី ដើម្បីបម្រើអតិថិជនអស់ពីចិត្ត និងថ្លើម ចាប់ពីពេលនេះតទៅ ។

នៅក្នុងពិធីនេះដែរក៏មានការចូលរួមពីលោក សុធន ឈូធៀន អគ្គនាយកក្រុមហ៊ុនប្រេងឥន្ធនៈភីធីធីកម្ពុជា ជាអធិបតី និងមានការចូលរួមពីភ្ញៀវជាតិ អន្តរជាតិជាច្រើននាក់ ។

ក្នុងឱកាសនោះដែរ លោក ឃូ លាងហួត ម្ចាស់ស្ថានីយប្រេងឥន្ធនៈភីធីធី និងកាហ្វេអាម៉ាហ្សូនភ្នំពេញថ្មី បានជម្រាបជូនភ្ញៀវជាតិ អន្តរជាតិ និងអតិថិជនស្តីពីការបង្កើតស្ថានីយ ប្រេងភីធីធី ភ្ចាប់ជាមួយហាងកាហ្វេអាម៉ាហ្សូននេះឡើង ប្រយោជន៍ឆ្លើយតបតាមតម្រូវការ ចាំបាច់របស់ប្រជាពលរដ្ឋយើងដែលមានកំណើនមនុស្ស និងសេដ្ឋកិច្ចពីមយយថ្ងៃទៅមួយ ថ្ងៃ។

លោក ឃូ លាងហួត មានប្រសាសន៍ថា ការសាងសង់ស្ថានីយប្រេងនេះ ត្រូវបានចំណាយទុនយ៉ាងច្រើន សម្រាប់ការសាងសង់មានរយៈពេលជាង៦ខែទើបសម្រេចជាស្ថាពរ ហើយការសាងសង់នេះធ្វើឡើងតាមស្តង់ដារ ការពារសុវត្ថិភាពបានល្អពេលមានហានិភ័យ ជាពិសេសរៀបចំហាងកាហ្វេអាម៉ាហ្សូនដែលកំពុងមានឈ្មោះល្បី ប្រកបដោយរសជាតិឆ្ងាញ់និងមានផាសុកភាពនៅក្នុងស្ថានីយប្រេងដោយឡែកផងដែរ ។

បន្ទាប់មកគណៈអធិបតី និងភ្ញៀវកិត្តិយសបានអញ្ជើញកាត់ខ្សែបូ សម្ពោធជាផ្លូវការ ស្ថានីយប្រេងឥន្ធនៈភីធីធី និងកាហ្វេអាម៉ាហ្សូនភ្នំពេញថី្ម ចាប់ពីពេលនេះតទៅ ក្រោមបន្លឺស្នូរ ទះដៃអបអរសាទររីករាយយ៉ាងកងរំពង ៕ ប្រាថ្នា


ចែករំលែក៖