ភ្នំពេញ៖ សាលដីកាតុលាការកំពូល កាលពីល្ងាចថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០១៧ ដែលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិពាក់ព័ន្ធបទល្មើសក្បត់ជាតិនិងហាមមន្រ្តីជាន់ខ្ពស់គណបក្សនេះចំនួន១១៨នាក់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំនោះ ជាប្រធានបទមួយដ៏ក្តៅគគុកដែលធ្វើឲ្យមានការគាំទ្រពីមហាជន គណបក្សនយោ បាយនានា ស្ថាប័នកំពូលជាតិ ស្ថាប័នរដ្ឋ និងឯកជនជាច្រើន ។
នៅក្នុងសារលិខិតផ្ញើជូនជនរួមជាតិ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោបានចាត់ទុកការ សម្រេចរបស់តុលាការកំពូលនេះពិតជា ត្រឹមត្រូវ ហើយការសម្រេចនេះគឺនឹងធានា បាននូវការបន្តរក្សាការពារបានគង់វង្សនូវ សន្តិភាព ស្ថិរភាព ឯករាជ្យ អធិបតេយ្យ ភាពជាតិ និងដើម្បីបន្តអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព និងសមធម៌។
សម្តេចតេជោបានអំពាវនាវដល់បង ប្អូនជនរួមជាតិទាំងអស់មេត្តារក្សាភាព ស្ងាត់ស្ងៀម ហើយចូលរួមអនុវត្តសេចក្តី សម្រេចរបស់តុលាការកំពូលដើម្បីរួមគ្នា បន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ និងនីតិរដ្ឋនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការ ការពារដំណើរការនៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋ ស្របតាមរដ្ឋ ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយ ការបោះឆ្នោតនាពេលខាងមុខនឹងត្រូវប្រព្រឹត្ត ទៅក្រោមការចាត់ចែងរៀបចំរបស់គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែល ជាស្ថាប័នឯករាជ្យ ក្នុងនោះការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភានឹងត្រូវរៀប ចំនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយ ការរៀបចំជ្រើសតាំងតំណាងរាស្ត្រនឹងត្រូវ រៀបចំនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
ទោះបីគណបក្សសង្គ្រោះជាតិត្រូវបាន រំលាយតាមគោលការណ៍ច្បាប់ក៏ពិតមែន ប៉ុន្តែអតីតសមាជិកសមាជិកា សកម្មជន និងអ្នកធ្លាប់គាំទ្រគណបក្សនេះលើកលែង តែថ្នាក់ដឹកនាំមួយចំនួនដែលត្រូវតុលាការ កំពូលហាមឃាត់ការធ្វើសកម្មភាពនយោ បាយរយៈពេល៥ឆ្នាំនោះ បងប្អូននៅតែ មានសិទ្ធិសេរីភាពខាងនយោបាយ និងត្រូវ បានការពារស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ ជាធរមាន ។
ចំណែកសេចក្តីថ្លែងការណ៍របស់រដ្ឋ សភានៃព្រះរាជាណាចក្រកម្ពុជាវិញបាន ចាត់ទុកសាលដីការបស់តុលាការកំពូល នេះនឹងពង្រឹងការគោរពការអនុវត្តរដ្ឋធម្ម នុញ្ញ ច្បាប់ជាធរមានស្របតាមគោលការណ៍ នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ សេរី ពហុ បក្សដើម្បីរក្សាស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយ្យ និងការពារសន្តិភាព ការអភិ វឌ្ឍ ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និង សេចក្តីថ្លៃថ្នូររបស់ប្រជាជាតិយើង ព្រម ទាំងប្រឆាំងនឹងការជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងពីមជ្ឈដ្ឋានអមិត្ត ។
សម្រាប់រដ្ឋបាលរាជធានីភ្នំពេញក៏បាន ចេញញត្តិគាំទ្រចំពោះការសម្រេចរបស់ តុលាការកំពូល និងគាំទ្រចំពោះសេចក្តី ថ្លែងការណ៍របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាដោយចាត់ទុក ការសម្រេចរបស់តុលាការកំពូល និងសារ លិខិតរបស់សម្តេចតេជោពិតជាបានឆ្លុះ បញ្ចាំងឲ្យឃើញពីការលះបង់របស់សម្តេច តេជោ និងគណបក្សប្រជាជនកម្ពុជាក្នុង ការរំដោះប្រជាពលរដ្ឋកម្ពុជាឲ្យរួចផុតពី របបប្រល័យពូជសាសន៍នាថ្ងៃទី៧ មករា ១៩៧៩ ។ សម្តេចតេជោបានបំពេញ បេសកកម្មជាប្រវត្តិសាស្រ្តក្នុងការរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ អនុវត្តនយោបាយបង្រួមបង្រួមជាតិ ផ្សះ ផ្សាជាតិ ឯកភាពជាតិដើម្បីបុព្វហេតុការ ពារផលប្រយោជន៍ជាតិ ឯករាជ្យ សន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដីដ៏ពេញ លេញ និងការកសាងប្រទេសជាតិឲ្យជឿន លឿនដូចបណ្តាប្រទេសនៅក្នុងតំបន់និង លើសកលលោក ។
ក៏នៅមានស្ថាប័នក្រសួងមន្ទីរនានាជា ច្រើនទៀតបានផ្ញើញត្តិគាំទ្រសេចក្តីសម្រេច របស់តុលាការកំពូល និងសារលិខិតរបស់ សម្តេចតេជោដោយចាត់ទុកថា នេះជាវិធាន ការស្របតាមច្បាប់ដើម្បីទប់ស្កាត់ឲ្យមានស្ថិរភាព និងសុខសន្តិភាពជូនប្រទេសជាតិ។
ដោយឡែកមានញ្ញតិ្តរបស់គណបក្ស នយោបាយចំនួន២គឺគណបក្សហ្វុ៊នសុិន ប៉ិច និងគណបក្សយុវជនកម្ពុជាក៏បាន សម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះ សេចក្តីប្រកាសរបស់តុលាការកំពូលកាល ពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែល បានរំលាយគណបក្សសង្គ្រោះជាតិជា ស្ថាពរ និងហាមឃាត់ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិចំនួន១១៨នាក់មិនឲ្យធ្វើ នយោបាយរយៈពេល៥ឆ្នាំ។
គណបក្សទាំង២បានចាត់ទុកថា នេះ ជាចំណាត់ការដ៏ត្រឹមត្រូវរបស់តុលាការ កំពូលស្របតាមពាក្យបណ្តឹងរបស់ក្រសួង មហាផ្ទៃដើម្បីថែរក្សាសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍសង្គម ទប់ស្កាត់ បក្សនយោបាយដែលយើងមិនត្រូវការ ឲ្យមានការជ្រៀតជ្រែកណាមួយ និងការ ចាត់ចែងវាសនាប្រទេសកម្ពុជាជំនួសខ្មែរ បានឡើយ ។
ចំពោះសេចក្តីសម្រេចរបស់តុលាការ កំពូលនាពេលនេះត្រូវបានមហាជនជា ច្រើនបានបញ្ចេញទស្សនៈរៀងៗខ្លួនផង ដែរ ។
លោក កុយ ធឿន អាយុ ៤៦ឆ្នាំ ជាអ្នក រត់ម៉ូតូឌុបបានបញ្ចេញទស្សនៈថា លោក សូមគាំទ្រចំណាត់ការរបស់តុលាការកំពូល ក្នុងការរំលាយគណបក្សសង្គ្រោះជាតិ ព្រោះថាគណបក្សមួយនេះគ្មានជួយកសាងជាតិក្រៅពីប្រឆាំងផ្កាប់មុខបង្ហិនបង្ហោចជាតិឯងនោះទេ។ គេទាមទារបរទេសឲ្យជួយ ខ្មែរតែមេបក្សមួយនេះបែរជាប្រឆាំងទៅ វិញ អ្នកស្លាប់មិនមែនអ្នកទាំងនោះដែល រស់នៅបរទេសនោះទេគឺកូនខ្មែរក្នុងស្រុកនេះទេដែលគ្មានការងារធ្វើ ហើយត្រូវស្លាប់ ដោយដាច់ពោះ ។
លោក សេង សក្កដា និស្សិតរៀននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញបានចេញយោបល់ថា នយោយបាយគណបក្សសង្គ្រោះ ជាតិមិនមានការអភិវឌ្ឍទេ នៅមិននៅយកបរទេសធ្វើជាគ្រូចង់បំផ្លាញជាតិឯងតាម រយៈធ្វើបដិវត្តន៍ពណ៌។ បដិវត្តន៍ពណ៌មិន ចំណេញដល់ជាតិទេផ្ទុយទៅវិញនឹងនាំឲ្យមានសង្រ្គាមបំផ្លាញជាតិសាសន៍ដូចដែលកម្ពុជាទទួលរងទុក្ខក្នុងទសវត្សឆ្នាំ៧០ ក្រោមរបបសេនាប្រមុខ លន់ នល់ ទៅពឹងអាមេរិកមកទម្លាក់គ្រាប់បែកនៅកម្ពុជា រលាយជាតិឯង។ ដូច្នេះខ្ញុំសូមគាំទ្រចំណាត់ ការរបស់តុលាការកំពូលក្នុងការសម្រេច រំលាយគណបក្សសង្គ្រោះជាតិចាប់ពីពេល នេះតទៅ ។
ដោយឡែកស្ត្រីមានវ័យចំណាស់ម្នាក់ជាអ្នកលក់ដូរនៅផ្សារច្បារអំពៅដែលថ្លែង ដោយសុំមិនបញ្ចេញឈ្មោះមានទស្សនៈ ថា ខ្ញុំឆ្លងកាត់សង្រ្គាម៣-៤ជំនាន់មក ហើយខ្ញុំខ្លាចសង្រ្គាមហើយព្រោះវិនាសផ្ទះសម្បែងព្រាត់ប្រាស់កូនចៅរហូតដល់សព្វថ្ងៃនេះព្រោះតែសង្រ្គាម។ ដូច្នេះគណបក្សសង្គ្រោះជាតិដែលមិនឃើញជួយកសាងជាតិ ចង់ធ្វើតាមបរទេស ចង់បំផ្លាញជាតិ ឯងដល់ណាទៀត? ខ្ញុំគាំទ្រសម្តេច ហ៊ុន សែន ដែលដឹងរឿងនេះទាន់ទប់ស្កាត់ទង្វើក្បត់ជាតិពួកនេះទាន់កុំអីប្រទេសជាតិមិនដឹងយ៉ាងណាទេ។ ខ្ញុំគាំទ្រតុលាការកំពូល ដែលចេញសេចក្តីសម្រេចរំលាយគណ បក្សសង្គ្រោះជាតិ ។
ដោយឡែកអ្នកវិនិយោគទុនមួយរូប ដែលសុំមិនបញ្ចេញឈ្មោះបានលើកឡើង ថា ចំណាត់ការរបស់តុលាការកំពូលពិត ជាត្រឹមត្រូវ ព្រោះប្រសិនបើមិនមានចំណាត់ ការដ៏ត្រឹមត្រូវនេះទេពួកគាត់ជាអ្នកដាក់ ទុនរកសុីនៅកម្ពុជាពិតជារងគ្រោះដោយ ការធ្វើបដិវត្តន៍ពណ៌នោះជាមិនខាន ខណៈ ដែលពួកគាត់បានដាក់ទុនយ៉ាងច្រើន លើសលប់ដើម្បីអភិវឌ្ឍនៅកម្ពុជា ហើយ ត្រូវគេបំផ្លាញដោយការបះបោរ ឬកើត មានសង្គ្រាមនោះ ៕ ប្រាថ្នា