ព័ត៌មានទាន់ហេតុការណ៍៖

ផែនដីបាត់បង់តុល្យភាពបង្កឲ្យមានការរញ្ជួយដីកាន់តែខ្លាំងឡើង

ចែករំលែក៖

ការរញ្ជួយដីកើតឡើងជាបន្តបន្ទាប់ក្នុងរយៈពេលចុងក្រោយនេះបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន ។ការរញ្ជួយដី ទ្រង់ទ្រាយធំជាងគេ គឺបានកើតឡើងនៅ ក្នុងប្រទេសអីុរ៉ង់ ដោយបានសម្លាប់មនុស្សអស់រាប់រយនាក់និងរងរបួសរាប់ពាន់នាក់ បំផ្លាញផ្ទះសម្បែងជាច្រើន ធ្វើឲ្យពលរដ្ឋ រាប់សែននាក់គ្មានទីជម្រក។ ក្រៅពីនេះនៅមានការរញ្ជួយដីជាច្រើនទៀតកើតឡើងនៅជុំវិញពិភពលោក។

អ្នកវិទ្យាសាស្ត្រល្បី២រូប របស់អាមេរិក បានទាយថា នៅក្នុងឆ្នាំ២០១៨ និងឆ្នាំបន្ត បន្ទាប់ខាង មុខនេះ ពិភពលោកនឹងទទួល រងនូវគ្រោះធម្មជាតិ រញ្ជួយដីធំៗ កាន់តែ ច្រើនឡើង។

លោក Roger Bilha មកពីសាកលវិទ្យាល័យColoradoនិងRebecca Bendick មកពីសាកល វិទ្យាល័យ Montana សហរដ្ឋ អាមេរិកបានថ្លែង អំពីការស្រាវជ្រាវ របស់ គាត់ នៅក្នុងសន្និសីទ កាសែត ជាប្រចាំ មួយដោយលើកឡើងថា សកម្មភាព រញ្ជួយដីនៅលើពិភពលោក នឹងមាន សកម្មភាពកាន់តែច្រើនឡើង ដែល មានចន្លោះចាប់ពី២៥ទៅ៣០ភាគរយ នៃទំហំដីកើនឡើង ហើយកម្រិតវាយ ប្រហារ របស់វាអាចធំជាង៧រិុចទ័រផងដែរ។

ទោះបីជាយ៉ាងណាក្តីអ្នកវិទ្យាសាស្ត្រ ទាំង២រូបនេះមិនអាចធ្វើការ បកស្រាយ ពីមូលហេតុ ពិតដែលនាំឲ្យកើតមានគ្រោះធម្មជាតិបែបនេះកើនឡើងនោះទេប៉ុន្តែគ្រាន់តែបានជឿជាក់ថា ដោយសារតែវាមានការ ប្រែប្រូលខ្លះៗ នៃស្នូលផែនដីហើយរយៈពេលដែលគេទាំង២នាក់ បានព្រមានពិភព លោកអំពីរឿងនេះ គឺមានរយៈពេលចន្លោះពី៥ទៅ៦ឆ្នាំខាងមុខនេះ៕ ម៉ែវ សាធី


ចែករំលែក៖