ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញចុះសួរសុខទុក្ខ កម្មករ កម្មការនី ដែលកំពុងធ្វើការនៅរោងចក្រ កាត់ដេរ សំលៀកបំពាក់ ក្រុមហ៊ុន GIN SOVANN FASHION (Cambodia ) Limited ដែលស្ថិត ក្នុងភូមិច្រេស សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បច្ចុប្បន្ន ក្រុមហ៊ុននេះបាននិងកំពុងទទួលកម្មករ កម្មការិនីកម្ពុជាធ្វើការ ប្រមាណជាង ១០០០នាក់ ទៅលើផ្នែកកាត់ដេរសំលៀកបំពាក់កូនក្មេង និងមនុស្សធំ ដើម្បីនាំចេញទៅទីផ្សារ អ៊ឺរ៉ុប កាណាដា និងសហរដ្ឋអាមេរិក ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ
[fbvideo link=”https://www.facebook.com/hunsencambodia/videos/1522334547815037/” width=”600″ height=”600″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1522232987825193/” width=”600″ height=”600″ onlyvideo=”1″]