សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា មន្ត្រីជាន់ខ្ពស់ និងមេ បញ្ជាការកងពលនៅតាមព្រំដែនកូរ៉េខាងជើងទទួលរងការពិន័យ ហើយធ្វើការផ្លាស់ប្តូរទាហានយាមល្បាតនៅតាមព្រំដែនទាំងអស់ ក្រោយពីទាហានម្នាក់បានភៀសខ្លួនចូលទៅកាន់កូរ៉េខាងត្បូងដោយជោគជ័យរួចមក។
តាមតួលេខរបស់អង្គការលើកលែងទោសពិភពលោកបានឲ្យដឹងថា នៅដើម ឆ្នាំនេះ មេបញ្ជាការនិងមេបញ្ជាការរង កម្លាំងទាហានយាមល្បាតតាមព្រំដែន ជាប់ប្រទេសចិន ត្រូវបានចាប់ខ្លួនហើយ កាត់ទោសប្រហារជីវិត ក្រោយពេលមានពលរដ្ឋជាច្រើនបានភៀសខ្លួនដោយសុវត្ថិភាពនោះមក។
នៅក្នុងសកម្មភាព ទាហានរត់ចោលជួរទៅកាន់កូរ៉េខាងត្បូង ដោយត្រូវទាហានការពារព្រំដែនបាញ់ប្រហាររហូតដល់ទៅជាង៤០គ្រាប់ ប៉ុន្តែត្រូវតែ៥គ្រាប់ប៉ុណ្ណោះ តែ មិនចំកន្លែងស្លាប់ ធ្វើឲ្យទាហាននេះរត់ទោកាន់កូរ៉េខាងត្បូងបានសម្រេច ។ នៅពេល តាមចាប់ទាហានកូរ៉េខាងជើង ដែលបាន ចូលទៅព្រំដែនកូរ៉េខាងត្បូង គឺជាការបំពានច្បាប់ឈប់បាញ់របស់ប្រទេសទាំងពីរកាលពីឆ្នាំ១៩៥០-១៩៥៣។
តាមរយៈវីដេអូរបស់ទីក្រុងសេអ៊ូល បង្ហាញឲ្យដឹងថាទាហានកូរ៉េខាងជើង មានសេចក្តីក្លាហានហួសប្រមាណនៅក្នុងការ រត់គេចខ្លួនចេញពីកូរ៉េខាងជើង។ គេឃើញទាហានរត់ចោលជួរទ័ពកូរ៉េខាងជើងនេះ ឡើងជិះឡាន Jeep មួយគ្រឿងដោយបើក សំដៅយ៉ាង លឿនស្លេវ តម្រង់ទៅកាន់តំបន់ព្រំដែនដែលខណ្ឌចែកកូរ៉េទាំងពីរ។
នៅពេលបើកជិតទៅដល់គំនូសបន្ទាត់ព្រំដែននិងនៅសល់តែពីរឬ៣ម៉ែត្រប៉ុណ្ណោះ ស្រាប់តែឡានហ្ស៊ីបរបស់ទាហាននោះ បានបើកធ្លាក់ទៅក្នុងអូរមួយដែលជំរុញឲ្យទាហាននេះរត់ចុះពីរថយន្តដើម្បីធ្វើការរត់គេចខ្លួនជាបន្តដោយថ្មើរជើងវិញម្តង ។ មិនតែប៉ុណ្ណោះ ទាហានរូបនេះ វិះនឹងត្រូវសមមិត្តរបស់ខ្លួនចាប់បានទៀត។
ក្នុងពេលនោះហើយ ដែលកងទាហាន កូរ៉េខាងជើង បានធ្វើការបាញ់រះស្ទើរតែនៅជិតគ្នាបំផុត ទៅលើកូរ៉េខាងត្បូង។ មិនតែប៉ុណ្ណោះ មានទាហានរបស់កូរ៉េខាង ជើងម្នាក់ បានសាកល្បងដេញតាមចាប់ជនរត់គេចខ្លួន ដោយថែមទាំងបានឆ្លងកាត់ព្រំដែនមួយភ្លែតដែរ មុននឹងបកក្បាលត្រឡប់ចូលទៅក្នុងទឹកដីកូរ៉េខាងជើងវិញ។ តាមរយៈ វីដេអូរបស់សេអ៊ូលដដែល ទាហានរត់គេច ខ្លួននោះ បន្ទាប់មកបានរត់ចូលទៅដល់ ទឹកដីកូរ៉េខាងត្បូង តែខ្លួនប្រាណរបស់គេ ក៏ត្រូវទទួលរងគ្រាប់កាំភ្លើងចំនួន៥ គ្រាប់ដែរមុននឹងសន្លប់បាត់ស្មារតីនៅលើដីក្បែរជញ្ជាំងព្រំដែន៕ ម៉ែវ សាធី