ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ស្រុកត្បូងឃ្មុំ​ឃាត់​ខ្លួនមុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ម្នាក់​ ចាប់យកបាន​២២កញ្ចប់​

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ ៖​ បន្ទាប់ពី​ទទួល​ព័ត៌មាន​អំពី​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ កម្លាំងជំនាញផែនប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកត្បូូងឃ្មុំ​ និងដោយមានការ​ចូលរួមសហការពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡប់​ ទើប​កម្លាំងទទួលបាន​លទ្ធ​ផលរហូតឃាត់ជនសង្ស័យម្នាក់​ និងចាប់យក​ថ្នាំញៀន​បាន​ចំនួន​២២កញ្ចប់​ ។

នគរបាល​បានឲ្យ​ដឹង​ថា​ ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ខាងលើធ្វើឡើង​ នៅរសៀលម៉ោង​៤​និង៣០នាទី​ ថ្ងៃទី២៣​ ខែ​វិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចរោង​ ចាំចំការខាងកើត ភូមិចាន់​ ទូងប្រហែល៥០០ម៉ែត្រ ។

ជនសង្ស័យដែលរងការចាប់ខ្លួនខាងលើឈ្មោះ អ៊ា ភឿក​ ភេទប្រុស​ អាយុ២៦ឆ្នាំ​ ជនជាតិខ្មែរ​ រស់នៅភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។​ បន្ទាប់ពី​ចាប់ខ្លួន​ឆែកឆេរលើខ្លួនរកឃើញម្សៅក្រាមពណ៌ស សង្ស័យថាថ្នាំញៀនចំនួន២២កញ្ចប់។

បច្ចុប្បុន្នជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកតូ្បងឃ្មុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលា​ ដំបូងខេត្តត្បូងឃ្មុំចាត់ការបន្តតាមនីតិវិធី​ ៕​ វណ្ណៈ


ចែករំលែក៖