ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់៖ ស្នើឲ្យអតីតប្រធានរដ្ឋសភាថៃបន្ដកិច្ចសហប្រតិបត្ដិការគម្រោងបង្កើតមជ្ឈមណ្ឌលសហគមន៍ខ្មែរឥស្លាមបឹងកក់ ឲ្យបានលឿន

ចែករំលែក៖

បាងកក៖ ក្នុងដំណេីរទស្សនកិច្ចផ្លូវការ នៃការ ចូលរួមក្នុងសន្និសីទហាឡាល់ អន្តរជាតិថៃ ពីចាប់ពីថ្ងៃទី៣០ វិច្ឆិកា ដល់០៣ ធ្នូ ២០១៧ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រតិភូអមដំណេីរ បានអញ្ជេីញជួបថ្នាក់ដឹកនាំឥស្លាម ជាន់ខ្ពស់ជាច្រេីនរូប របស់ប្រទេសថៃ ក្នុងនោះដែរ នៅឯមជ្ឈមណ្ឌលឥស្លាមក្រុងបាងកក លោកក៏បានជួបសម្តែងការគួរសមជាមួយ លោក H.E. Wan Muham ad Noor Matha អតីតប្រធានរដ្ឋសភាថៃ ដេីម្បី ពិភាក្សាការងារ និងចែករំលែក បទពិសោធន៍នូវគម្រោងអភិវឌ្ឍន៍សហគមន៍ឥស្លាម ក្នុងគោល បំណង ស្នើសុំឲ្យភាគីអ្នកជំនាញថៃ បន្ដកិច្ចសហប្រតិបត្ដិការ ជួយបង្កើតមជ្ឈមណ្ឌលសម្រាប់ សហគមន៍ខ្មែរឥស្លាម ដ៏ធំ មួយនៅ ចំកណ្ដាល ទីក្រុងភ្នំពេញ ស្ថិតនៅវិហារបឹងកក់ ឲ្យបានលឿននាពេលខាងមុខ ពិធីជុំនួប នេះបានប្រព្រឹត្ដទៅកាលពីថ្ងៃទី ០២ ធ្នូ ឆ្នាំ២០១៧ នៅរាជធានីបាងកក ។

អតីតប្រធានរដ្ឋសភាថៃ ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាសនិកឥស្លាមប្រទេសថៃ លោក Wan Muhamad Noor Matha ក៏ធ្លាប់ជាអនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅឆ្នាំ ១៩៩៤-១៩៩៥ ខណៈឆ្នាំ១៩៩៦-២០០០ លោកជាប្រធារដ្ឋសភា ហេីយឆ្នាំ ២០០១ជារដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននិងគមនាគមន៍ និង ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅឆ្នាំ ២០០២ ។

លោក Wan Muhamad Noor Matha ជាស្ថាបនិកគម្រោង នៃមជ្ឈមណ្ឌលឥស្លាមប្រទេសថៃដែលគ្រោងនឹងបង្ហេីយ ការសាងសង់ក្នុងពេលឆាប់នេះ បានបញ្ជាក់ឲ្យដឹងដែរថា ៖ គម្រោងមជ្ឈមណ្ឌលខាងលេី ជាចំណងដៃរបស់ស្តេចសាល់ម៉ាន ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអូឌីត ជូនរដ្ឋាភិបាលថៃ សម្រាប់សហគមន៍ ថៃឥស្លាមនៅភាគខាងត្បូង ដែលចំណាយថវិកាប្រមាណ២០លានដុល្លារអាមេរិក សាងសង់នៅលេីផ្ទៃដី១៥ហិកតាក្នុងខេត្តយ៉ាឡា រួមមានអាគារសាកលវិទ្យាល័យ មន្ទីរពេទ្យ មណ្ឌលវប្បធម៌ សារៈមន្ទីរ ។

មានប្រសាសន៍ទៅកាន់ភាគីម្ចាស់ផ្ទះ លោក អូស្មាន ហាស្សាន់ ក៏បានលេីកឡេីង នូវអំណរគុណ ដល់អតីតប្រធានរដ្ឋសភាថៃ ដែល បានទទួលជួបពិភាក្សា ការងារ និងចែករំលែក ព័ត៌មាន ក៏ដូចជាមាន គំនិត បន្ដជួយកិច្ចសហប្រតិបត្ដិការ ជាគម្រោងល្អៗ ជាច្រើន ទៀតដល់ប្រតិភូកម្ពុជា ចំពោះគម្រោងបង្កើតមជ្ឈមណ្ឌល សម្រាប់សហគមន៍ខ្មែរឥស្លាមដ៏ធំមួយនៅ ចំកណ្ដាល ទីក្រុងភ្នំពេញ ។ លោកបន្តថា៖ ក្នុងនាមថ្នាក់ដឹកនាំឥស្លាមកម្ពុជា ជាប្រទេសជិតខាង បេីនិយាយពីស្នាដៃ និងសមិទ្ធិផលផ្សេងៗ ជាច្រេីនដែលប្រមុខរាជរាជ រដ្ឋា ភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាននិងកំពុងផ្តល់នូវសាមិទ្ឋិផលនានា និងការសម្រួលអ្វីៗគ្រប់បែបយ៉ាងដល់សហគមន៍ជាតិ ទាំងមូលនិយាយជារួម ហេីយក៏សម្រាប់សហគមន៍ខ្មែរឥស្លាមយ៉ាងច្រេីនលេីសលប់និយាយ ដោយ ឡែក។

លោក អូស្មាន ហាស្សាន់ ក៏បានបង្ហាញពី ចំណាប់អារម្មណ៍យ៉ាងខ្លាំងពីការលេីកឡេីងរបស់ លោកម៉ាតណូ ស្តីពីគម្រោងនានា ដែលសហគមន៍ថៃឥស្លាមបានធ្វេីឡេីង ជាពិសេស មជ្ឈមណ្ឌលឥស្លាមយ៉ាងធំរបស់ភាគីថៃ ខណៈ នៅកម្ពុជាក៏កំពុងពិនិត្យមេីលលទ្ឋភាពសិក្សាពីគម្រោងមជ្ឈមណ្ឌលឥស្លាមភ្នំពេញដូចគ្នា អោយ មានវត្តមាននៅកណ្តាល រាជធានីភ្នំពេញ បន្ទាប់ពី សេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៦៦ សសច ចុះថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៧កន្លងទៅ ស្តីអំពីការបង្កេីតមជ្ឈមណ្ឌលឥស្លាមភ្នំពេញ នៅលេីផ្ទៃដីវិហារឥស្លាមបឹងកក់ អាល់សារកាល រាជធានីភ្នំពេញ និងការតែងតាំងសមាសភាពគណៈកម្មការគ្រប់គ្រង ក៏បានសម្រេចរួលរាល់ក៏បានធ្វេីរួចហេីយដែរ៕ សំរិត


ចែករំលែក៖