ព័ត៌មានទាន់ហេតុការណ៍៖

ការរឹតបន្តឹងវិស័យពាណិជ្ជកម្មរបស់លោក ត្រាំធ្វើឲ្យប្រទេសជាច្រើនងាកទៅរកប្រទេសចិន

ចែករំលែក៖

ការរឹតបន្តឹងវិស័យពាណិជ្ជកម្ម និងដំឡើងពន្ធនាំចូលរបស់ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំនឹងធ្វើឲ្យ ប្រទេសជាដៃគូងាកទៅរកទីផ្សាថ្មី ហើយ ចិនគឺជាប្រទេសតែមួយគត់ ដែលជាគោលដៅរបស់ប្រទេសជាច្រើនជុំវិញពិភពលោក។

ប្រទេសដែលងាកទៅរកចិននាពេល នេះ គឺជាប្រទេសជិតខាងអាមេរិក កាណា ដា តាមរយៈដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី កាណាដាទៅកាន់ប្រទេសចិន រយៈពេល៤ថ្ងៃ។ដំណើរទស្សនកិច្ចនេះកើតឡើង ចំពេលដែលកាណាដា កំពុងមាន ទំនាក់ទំនងរអាក់រអួលជាមួយសហរដ្ឋ អាមេរិក លោក Justin Trudeau បានរក ឃើញដៃគូថ្មី និង បានចុះហត្ថលេខាជា មួយសមភាគីចិនលោក លី ខឺជាំង លើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីចំនួនបី។

ប្រមុខរដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខាលើគម្រោងផែនការសកម្មស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យថាមពលផង និងលើពិធីសារពីរនៃកិច្ចព្រមព្រៀង ស្តីពី ផលិតផលចំណីអាហារ។

គ្មានការលម្អិតឱ្យដឹងអំពីខ្លឹមសារនៃ កិច្ចព្រមព្រៀងនោះទេ ប៉ុន្តែលោក ទ្រូដូ នាយករដ្ឋមន្ត្រីកាណាដា ដែលអញ្ជើញ មកប្រទេសចិនជាលើកទីពីរ ក្នុងរយៈពេល តែពីរឆ្នាំ បានប្រកាសថា កាណាដានិងចិនមានលទ្ធភាពច្រើនក្នុងការពង្រឹងពង្រីក ចំណងសេដ្ឋកិច្ចនិងអន្តរបុគ្គល ហើយបន្តជជែកពិភាក្សាគ្នាលើការអភិវឌ្ឍសេដ្ឋកិច្ចជាមួយគ្នាប្រកបដោយជំនក់ចិត្តនិងជោគជ័យ។

ជាការកម្របំផុតដែលចិនមានទំនាក់ ទំនងជិតស្និទ្ធខ្លាំងជាមួយប្រទេសផ្សេងយ៉ាងដូច្នេះ នេះជាប្រសាសន៍អះអាងរបស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺជាំង ដែល​កាលពីឆ្នាំ២០១៦ ក៏ធ្លាប់បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅកាណាដាម្តងរួចហើយ។ ចិននិងកាណាដា សង្ឃឹមថានឹងអាចបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ឱ្យកើនឡើងមួយជាពីរ នៅឆ្នាំ២០២៥។ ជាងនេះទៅទៀត ប្រទេសទាំងពីរចង់ប្រែក្លាយឆ្នាំ២០១៨ ឱ្យក្លាយទៅជាឆ្នាំទេស ចរណ៍កាណាដា-ចិន។

ចិនជាដៃគូពាណិជ្ជកម្មសំខាន់ទីពីររបស់កាណាដា ដោយមានការផ្លាស់ប្តូរពាណិជ្ជកម្មទំហំ ៨៥ពាន់លានដុល្លារកាណាដា នៅឆ្នាំ២០១៦ ពោលគឺតិចជាងជាមួយ អាមេរិកឆ្ងាយណាស់។ ប៉ុន្តែកាដាណា ត្រូវការមានដៃគូពាណិជ្ជកម្មផ្សេងក្រៅពីអាមេរិក ព្រោះក្នុងខណៈនេះ កាណាដាកំពុង មានកិច្ចចរចាដ៏ស្មុគស្មាញជាមួយអាមេរិក ដោយហេតុតែលោកដូណាល់ ត្រាំ បាន ប្រកាសសើរើកិច្ចព្រមព្រៀងផ្លាស់ប្តូរសេរីអាមេរិកខាងជើង ឬហៅកាត់ថា Aléna អាមេរិក កាណាដា និងម៉ិចស៊ិក។

នាយករដ្ឋមន្ត្រីកាណាដា ដែលមាន ប្រជាប្រិយភាពខ្លាំងណាស់នៅប្រទេសចិន រហូតមានរហស្សនាមថា កូនដំបូងបានសន្យាថានឹងទៅជជែកជាមួយដៃគូនយោបាយចិន អំពីប្រធានបទរសើបៗដូចជា អភិបាលកិច្ចល្អ អំពីសិទ្ធិមនុស្ស និងការ ប្រើប្រាស់ច្បាប់ជាធំ៕ ម៉ែវ សាធី


ចែករំលែក៖