ខេត្តតាកែវ៖ យុវជន៣នាក់ បានរងរបួសធ្ងន់ត្រូវបានមិត្តភក្តិដឹកទៅកាន់មន្ទីរពេទ្យភា្លមៗ បន្ទាប់ពីត្រូវភាគីជម្លោះម្ខាងទៀតដេញ កាប់និងវាយប្រហារ នៅមុខវិទ្យាល័យ សុខអាន-ត្រាំកក់ ស្ថិតនៅចំណុចភូមិតាលឿ ឃុំឧត្តម្ភសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ រួចក្រុមជនបង្កបាននាំគ្នារត់គេចអស់ កាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព-ស ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ។
សមត្ថកិច្ចនគរបាលស្រុកត្រាំកក់បានឲ្យដឹងថា ករណីហិង្សារនេះ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណមួយក្រុម មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង រួមមានម៉ាកស៊ុយហ្ស៊ុយគីនិក ពណ៌ស និងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ប្រដាប់ដោយដាវ១ដើម បានធ្វើសកម្មភាព ជិះម៉ូតូដេញកាប់ជនរងគ្រោះចំនួន៣នាក់ ទី១-ឈ្មោះ ផែន វីន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិត្រពាំងស្វាយ ឃុំតាភេម (រងរបួសធ្ងន់ ចំក្បាល១ដាវ) , ទី២ឈ្មោះ កប ពុត ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិឃុំជាមួយគ្នា (រងរបួសស្រាល) និងទី៣ឈ្មោះ កបសៅ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិឃុំជាមួួយគ្នា ពុំមានរងរបួសទេ។ ការធ្វើសកម្មភាពនេះកើតឡើង ខណ:ដែលជនរងគ្រោះទាំង៣នាក់ កំពុងជិះម៉ូតូទៅធ្វើការ នៅក្រុងតាខ្មៅ ខេត្តកណ្តាល រួចពួកគេនាំគ្នារត់គេចខ្លួនបាត់ស្រមោល។តែម្តង។
សមត្ថកិច្ចដាក់ការសង្ស័យថា ករណីនេះកើតឡើងដោយគំនុំតែម្តងទើបក្រុមជនសង្ស័យតាមកាប់ប្រហារយ៉ាងសាហាវយ៉ាងនេះ ៕ សហការី