ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ Charlie Austin របស់ក្លិប Southampton ជាប់បំរាមចំនួន៣ប្រកួត

ចែករំលែក៖

កីឡាករ Charlie Austinខ្សែប្រយុទ្ធរបស់ក្លិប Southamptonជាប់បំរាមចំនួន៣ ប្រកួតដោយសារតែបានទាត់មុខរបស់អ្នកចាំទី Jonas Losslរបស់ក្លិប Huddersfield។

អ្នកចាំទី Jonas Losslបានរងរបួសឈាមហូរពេញមុខហើយសង្ស័យថា បាក់ក្តោងច្រមុះទៀតពេលប៉ះទង្គិចគ្នាជាមួយនឹងជើងរបស់កីឡាករCharlie Austinក្នុងការប្រកួតកាលពីថ្ងៃសៅរ៍សប្តាហ៍មុនដោយលទ្ធផល 1-1 ។

សហព័ន្ធបាល់ទាត់របស់ប្រទេសអង់គ្លេសបានចេញសេចក្តីថ្លែងការណ៍មួយថា “ខ្សែប្រយុទ្ធCharlie Austinនឹងត្រូវជាប់បំរាមមិនឲ្យលេងបាល់ទាត់ចំនួន៣ប្រកួតរបស់ក្លិប Southampton ដោយជាប់ពិន័យចំពោះទង្វើហិង្សារបស់គាត់” ។

៣ប្រកួតដែលCharlie Austinមិនបានចូលលេងនោះគឺពេលក្រុម Southampton ប៉ះក្រុម Tottenham, Manchester United និង Crystal Palace ៕ ដេវីត


ចែករំលែក៖