ព័ត៌មានទាន់ហេតុការណ៍៖

អតីតគ្រូបង្វឹកជម្រើសជាតិហុល្លង់មកជួយក្លិបចាស់ Sparta Rotterdam

ចែករំលែក៖

លោក Dick Advocaat បានធ្វើឲ្យអ្នកគាំទ្របាល់ទាត់រំជើបរំជួលចិត្តយ៉ាងខ្លាំង ដោយបានយល់ព្រមមកដឹកនាំក្រុមចាស់របស់គាត់ Sparta Rotterdam ដែលកំពុងតែត្រដាបត្រដួលក្នុងតំបន់គ្រោះថ្នាក់នៃក្របខ័ណ្ឌកំពូលរបស់ហុល្លង់។

គ្រូបង្វឹកវ័យ៧០ឆ្នាំ Dick Advocaat បានលាឈប់ពីក្រុមជម្រើសជាតិហុល្លង់ កាលពីខែមុន ហើយបានចុះហត្ថលេខាដឹកនាំក្រុម Sparta Rotterdam រហូតដល់ចប់រដូវកាល។

ក្រោយប្រកួតចាញ់៥ប្រកួតពិសេសចាញ់ Feyenoord 7-0 ក្លិប Sparta Rotterdam បានសម្រេចចិត្តបណ្តេញលោក Alex Pastoorចេញពីតំណែងគ្រូបង្វឹក។

គួរបញ្ជាក់ថា លោក Advocaat ធ្លាប់ដឹកនាំក្រុមជម្រើសជាតិរុស្ស៊ី បែលហ្សុិក ស៊ែប៊ី អារ៉ាប់រួម កូរ៉េខាងត្បូង ហើយក្លិបធំនៅអឺរ៉ុបដូចជា Rangers, Sunderland, PSV Eindhoven និង Fenerbahce ៕ ដេវីត


ចែករំលែក៖