ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តRange Rover បុករថយន្តកាមរីបាឡែនផ្ទប់នឹងបង្គូលភ្លើង មួយដើមរងកាខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តRange rover មួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនមកដល់ចំណុចផ្លូវបែកជាបួនជ្រុលចង្កូតទៅបុករថយន្តកាមរីបាឡែនប៉ើងទៅផ្ទុបបង្គោលភ្លើងមួយដើមគៀបជាប់រងកាខូចខាតទាំងសងខាងទៅមុខលេងរួចនិងរងរបួសម្នាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវលេខ៥៩២ កែងនឹងផ្លូវ៣០៧ មុខពិភពសាច់អាំង២ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក Range rover ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AA-5266 ធ្វើដំណើរតាមផ្លូវលេខ៣០៧ ទិសដៅពីត្បូងទៅជើង លុះមកដល់ផ្លូវបែកជាបួនចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្តកាមរីបាឡែនមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2X-6655 បើកបរដោយបុរសម្នាក់ និងបុរស៣នាក់ទៀតរួមដំណើរជាមួយ ធ្វើដំណើរតាមបណតោយផ្លូវលេខ៣០៧ ក្នុងទិសដៅពីលិចទៅកើត ចំពាក់កណ្តាលរថយន្តបាឡែនពេញទំហឹងបណ្តាលឲ្យជ្រុលទៅផ្ទប់នឹងបង្គូលភ្លើងមួយដើងផ្ទុះពោងទាំងពីរបង្កឲ្យមានមនុស្សរងរបួសបែកមុខមាត់ ចំណែករថយន្តទាំងពីរគ្រឿង រងរការខូចខាតផ្នែកមុខយ៉ាងដំណំដូចគ្នាឯបង្គូលភ្លើងខូចខាតតិចតួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំងពីគ្រឿងទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ ៕សុខាសែនជ័យ


ចែករំលែក៖