ព័ត៌មានទាន់ហេតុការណ៍៖

ថោនបង្ហាញសាច់ដុំនៃកម្មវិធីកម្សាន្តល្អៗស្វាគមន៍ឆ្នាំ២០១៨

ចែករំលែក៖

ភ្នំពេញ៖ ក្រោយប្រកាសបើកសម្ពោធ ដំណើរការនៃការផ្សាយសាកល្បងអស់ជាច្រើនខែ ស្ថានីយទូរទស្សន៍ថោន បានប្រកាសបញ្ចេញកម្មវិធីកម្សាន្តថ្មីជាង១០ ដើម្បីបម្រើអារម្មណ៍ទស្សនិកជន។ ការប្រកាសនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២៦ ធ្នូ ឆ្នាំ២០១៧ នៅក្នុងក្លឹបកម្សាន្តថោន ក្រោមវត្តមានសិល្បករជាច្រើនចូលរួម។

កម្មវិធី ដូច្នឹងផង! របស់ទូរទស្សន៍ថោនលេចចេញការគាំទ្រខ្លាំង ពីទស្សនិកជនអស់រយៈពេលកជាច្រើនខែមកហើយ ។ ដើម្បីស្វាគមន៍ឆ្នាំថ្មីនេះ ទូរទស្សន៍នេះបានប្រកាសបញ្ចេញកម្មវីធីធំៗជាច្រើន ដែលផលិតដោយក្រុមការងារថោនសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ព្រមទាំងចំណាយដើមទុនអស់សន្ឋឹកសន្ធាប់ផងដែរ។ កម្មវិធីនេះក៏ត្រូវបានគេរំពឹងទុកដែរថា នឹងប្លែកដែលអាចប្រកួតប្រជែងជាមួយកម្មវិធីកម្សាន្តរបស់ស្ថានីយទូរទស្សន៍ជាច្រើនក្នុងស្រុក។

តាមការលើកឡើងពីថ្នាក់ដឹកនាំជាន់ខ្ពស់ផលិតកម្មថោនសុទ្ឋតែបង្ហាញការជឿជាក់ថាក្នុងចំណោមកម្មវិធីដែលផលិតឡើងជាង១០កម្មវិធីសុទ្ឋទាក់ទាញ ។ ករណីកម្មវិធីល្បីឈ្មោះ”ដូច្នឹងផង” គឺពេញនិយម ហើយមានកម្មវិធីកម្សាន្តប្លែកទៀតនោះ ពិតជាលេចធ្លោយ៉ាងហោចណាស់ក៏៥ទៅ៦កម្មវិធីដែរ។

ប្រភពពីក្រុមការងារដដែល បានអះអាងទៀតថា ខាងស្ថានីយ៍ក៍រៀបចំបង្ហាញស្នាដៃខ្សែភាពយន្តចំនួន២រឿង ជារឿងភាគដែលជាស្នាដៃរបស់អ្នកស្រីពាន់ភួងបុប្ឋាគឺរឿង”សម្បត្តិបុរស” និងរឿង”រៃមាស”ដែលជឿជាក់ខ្ពស់ថា ពិតជាឆក់អារម្មណ៍អ្នកទស្សនាស្របពេលរឿងទាំង២នេះ ឆ្លុះបញ្ចាំងពីសង្គមខ្មែរហើយតួសម្តែង ក៏សម្រាំងយកទេពកោសល្យទៀតផង។

គួរបញ្ជាក់ដែរថា ស្ថានីយទូរទស្សន៍ថោន ដែលទើបនឹងបើកការផ្សាយ សាកល្បងបានបញ្ចេញនូវកម្មវីធីកម្សាន្តជាច្រើននិងទទួលបានការចាប់អារម្មណ៍ខ្លាំង មានដូចជានាទីភាពយន្ត នាទីបទចម្រៀង ឈុតកំប្លែងខ្លីៗជាដើម។ ដើមឆ្នាំ២០១៨នេះ ទូរទស្សន៍នេះ នឹងបន្តបញ្ចេញកម្មវិធីថ្មីៗខាងលើបន្ថែមទៀតដើម្បីទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជន ៕ វឌ្ឍនា


ចែករំលែក៖