លោក Tony Pulis អ្នកចាត់ការទូទៅថ្មីរបស់ក្លិប Middlesbrough បានបង្ហាញពីជំនឿចិត្តរបស់គាត់ថាគាត់នឹងអាចទទួលជោគជ័យដូចពេលដែលគាត់ដឹកនាំក្រុម Stoke City។
ក្លិបMiddlesbroughដែលកំពុងតែលេងនៅក្នុងក្របខ័ណ្ឌអង់គ្លេសChampionship បានបណ្តេញលោកGarry Monkចេញពីតំណែង ហើយបានដាក់លោកTony Pulisជំនួសវិញ។
អ្នកចាត់ការទូទៅសញ្ជាតិវេលវ័យ៥៩ឆ្នាំTony Pulisបាននិយាយប្រាប់ទូរទស្សន៍ BBCថា “ខ្ញុំគិតថាដូចគ្នាទៅនឹងពេលខ្ញុំមកកាន់ក្រុមStoke ដោយសារក្លិបទាំងពីរនេះមានលក្ខណៈស្រដៀងគ្នាច្រើន” ។
គួរបញ្ជាក់ថា កាលពីលោកTony Pulisមកដឹកនាំក្រុម Stoke City ជាលើកទី២គាត់បានជួយក្រុមនេះឲ្យឡើងទៅកាន់ក្របខ័ណ្ឌអង់គ្លេសPremier Leagueវិញ និបានទៅលេងកម្មវិធីអង់គ្លេស FA Cup វគ្គផ្តាច់ព្រ័ត្រ និងដឹកនាំក្រុមពេលលេង នៅក្នុងកម្មវិធី Europa League ទៀតផង ៕ ដេវីត