ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាស្រែកឌឺដងប៉ះចំជើងខ្លាំងបាញ់១គ្រាប់សមត្ថកិច្ចឃាត់ខ្លួន២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវគូទំនាស់លើកគ្នាដេញវាយហើយបុរសម្នាក់ទៀតដើម្បី ទប់ស្កាត់ក៏ដកកាំភ្លើងបាញ់មួយគ្រាប់ឡើងលើក៏ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌ ជ្រោយចង្វាឃាត់ខ្លួននិងដក​ហូតបាន​កាំភ្លើ​ងខ​្លីមួយដើមខណៈដែលឈ្លោះគ្នាជា មួយក្រុមអ្នកផឹកស៊ីមួយក្រុមមាន​គ្នា​ប្រមាណជិត១០នាក់កាលពីវេលាម៉ោង១១និង ៣០នាទីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវទន្លេ​សាប​ចំណុច មុខផ្ទះគ្មានលេខ ភូមិដើមគ សង្កាត់-ខណ្ឌជ្រោយចង្វា។

ភាគីខាងបុរសដែលមានកាំភ្លើងទាំង ២នាក់នោះទី១-ឈ្មោះ អិន សុវណ្ណ ភេទ ប្រុស អាយុ៤០ឆ្នាំ មុខរបរមន្ត្រីយោធាទី២-ឈ្មោះ បុល ភេទប្រុស អាយុ២៥ឆ្នាំ មុខ របរនៅផ្ទះ ។ អ្នកទាំង២នាក់ ស្នាក់នៅភូមិ-ឃុំកើតហេតុនិងដកហូតកាំភ្លើងខ្លី១ដើម មិនស្គាល់ម៉ាក ។ ចំណែក​ឯភាគី​ជម្លោះ ម្ខាង​ទៀតមិនត្រូវបានស្គាល់ឈ្មោះនោះទេដោយជិះម៉ូតូម៉ាកស៊ុយហ្សុ៊យគី វីវ៉ា ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1Z-8136 រងការ ខូចខាតស្ទើរទាំងស្រុង(ដែលជាអ្នកដេញវាយគេដល់ផ្ទះគេចខ្លួនបាត់) ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ ឈ្មោះ បុល ជិះម៉ូតូ១គ្រឿង​ម៉ាក​ហុងដាស្គូពី ពណ៌ក្រហម មិនចាំស្លាកលេខ​ជិះគ្នា២នាក់ ក្មួយប្រុសឈ្មោះ ម៉ៃ រំ ផត អាយុ​១៧ឆ្នាំ ចេញពីធ្វើការ ខណៈ​ជិះ​ម៉ូតូ​មកដល់ក្បែរ កន្លែងកើតហេតុក៏មានភាគីម្ខាងទៀតមានគ្នាជិត១០នាក់កំពុងផឹកស៊ីនៅក្នុងតារាងបាល់ទាត់ ដោយបាន​ស្រែក​ថា “ម៉ូតូឯងឮខ្លាំងម្លេ៉ះ” ធ្វើឲ្យមានការ ទាស់សម្តីគ្នាហើយយុវជនម្នាក់ក្នុងចំណោមបក្ខពួកជិត១០នាក់ ដែលអង្គុយផឹកស៊ីនោះបានទាញម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្សុ៊យគី វីវ៉ា ដេញតាម​វាយឈ្មោះបុល នឹងក្មួយពីក្រោយ ។

ក្រោយពីជិះម៉ូតូដេញវាយបានជិត២០ម៉ែត្រដល់ក្បែរផ្ទះឈ្មោះ បុល បានស្រែក​ឆោឡោថា “មានគេដេញវាយ” ក៏ឮដល់ ក្រុមគ្រួសារបង្កឲ្យមានការភ្ញាក់ផ្អើលដេញវាយកូនខ្លួន ខណៈនោះម្ចាស់ម៉ូតូម៉ាក ស៊ុយហ្ស៊ុយគី វីវ៉ា ភ័យក៏រត់ចោលម៉ូតូវិញភ្លាមៗនោះត្រូវអ្នកភូមិនឹងក្រុមគ្រួសារនាំគ្នាយកដុំថ្មកប់និងវាយម៉ូតូដែលម្ចាស់រត់ចោលនោះរងការខូចខាតស្ទើរទាំងស្រុង។

បន្ទាប់ពីវាយម៉ូតូរួចម្ចាស់ម៉ូតូដែលរត់នោះបានហៅបក្ខពួកដែលអង្គុយផឹកស៊ី ក្នុងតារាងបាល់ទាត់ជិត១០នាក់មកកន្លែងកើតហេតុវិញដើម្បីដេញវាយអ្នកភូមិនឹងក្រុមគ្រួសាឈ្មោះ បុល ហើយភ្លាមៗនោះ ឈ្មោះ អិុន សុវណ្ណ បានរត់ស្ទុះចេញពីក្នុងផ្ទះនៅក្បែរ កន្លែងកើតហេតុដោយដៃកាន់កាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាកបាញ់ ឡើងលើគំរាមមួយគ្រាប់ ខណៈពេលនោះកម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា បានចុះទៅអន្តរាគមន៍កន្លែងកើតហេតុរួចបានបាញ់គំរាមមួយគ្រាប់ផងដែរ។ ក្រោយ មកក៏បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់និងដកហូតបានកាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាកយកទៅកងរាជអាវុធហត្ថខណ្ឌ ជ្រោយចង្វាដើម្បីសាកសួរបន្ត ៕ ជ្រាយ ពេជ្យ


ចែករំលែក៖