ព័ត៌មានទាន់ហេតុការណ៍៖

ការបង្កើតអង្គការសហប្រជាជាតិ គឺដើម្បីរក្សាមូលដ្ឋានគ្រឹះនៃមហាអំណាចសហរដ្ឋអាមេរិក

ចែករំលែក៖

នៅក្នុងឧកាសនៃខួបទី៧៦ឆ្នាំថ្ងៃបង្កើតអង្គការសហប្រជាជាតិ ដែលផ្តួចផ្តើម ដោយអាមេរិក និងអង់គ្លេសនោះ ពេលនេះកំពុងតែបាត់បង់ឥទ្ធិពលបន្តិចម្តងៗដោយសារតែអាមេរិកបាន កាត់បន្ថយ ជំនួយ ជាច្រើនដល់អង្គការកំពូលមួយ នេះ។

ក្រុមអ្នកប្រឆាំងធ្លាប់បានលើកឡើងថា អង្គការសហប្រជាជាតិគឺជា សេណារីយោ របស់អាមេរិក ក្នុងការជួយពង្រឹងអំណាច និងរក្សាមហាអំណាចរបស់អាមេរិក និង សម្ពន្ធមិត្ត ។រាល់សកម្មភាពរបស់អង្គការ សហប្រជាជាតិ គឺតែងតែនៅពីក្រោយការចង្អុលបង្ហាញរបស់អាមេរិក ជានិច្ច ។ ចំណែកអាមេរិកវិញតែតែធ្វើសកម្មភាព មុនការសម្រេចរបស់អង្គការសហប្រជា ជាតិ គឺធ្វើរួមទើបស្នើអង្គការសហប្រជាជាតិអនុម័ត តាមក្រោយ ដូចជាការវាយ ប្រហារ អាហ្វហ្គានីស្ថាន និងអីុរ៉ាក់ជាដើម។

នៅពេលនេះអង្គការសហប្រជាជាតិ ដូចជាគ្មានប្រសិទ្ធភាព ក្នុងការជួយដល់ អាមេរិក បិទបាំងនូវកំហុសរបស់ខ្លួន ដូច ជាករណីហ្ស៊េរុយសាឡឹម អង្គការសហ ប្រជាជាតិបានបោះឆ្នោតប្រឆាំងនិងអាមេរិក ។ ទាំងនោះហើយធ្វើឲ្យអាមេរិក ក៏ដូច អុីស្រាអែលកាត់ជំនួយជាច្រើន ដល់អង្គ ការនេះ។

ពាក់ព័ន្ធនឹងប្រវត្តិនៃការបង្កើតអង្គការសហប្រជាជាតិ គឺ នៅថ្ងៃទី១ ខែមករា កាលពីឆ្នាំ១៩៤២ ប្រធានាធិបតីអាមេរិក លោក Franklin D. Roosevelt និងនាយក រដ្ឋមន្រ្តីអង់គ្លេស លោកWinston Churchill បានចេញសេចក្តីប្រកាសមួយ ដែល ជាការ ចុះហត្ថលេខា ដោយអ្នកតំណាង នៃប្រទេសចំនួន២៦ ដែលត្រូវបានគេហៅ ឈ្មោះថាជា “អង្គការសហប្រជាជាតិ ឬ United Nation” ។ ប្រទេសហត្ថលេខី នៃសេចក្តីប្រកាសនេះ បានប្តេជ្ញា បង្កើត អង្គការអន្តរជាតិនេះឡើង ដើម្បីក្នុងគោល បំណងធំ គឺការថែរក្សា សន្តិភាពក្រោយ សង្គ្រាម។

ដើមឆ្នាំ១៩៤៥តំណាង នៃបណ្តា ប្រទេស ចំនួន៥០ បានជួបគ្នាម្តងទៀត នៅសាន់ហ្វ្រានស៊ីស្កូ នៅឯសន្និសីទអង្គ ការ សហប្រជាជាតិស្តី ពីអង្គការអន្តរជាតិ ដើម្បីបង្កើតធម្មនុញ្ញ អង្គការសហប្រជា ជាតិ។ គណៈប្រតិភូទាំងនោះ បានពិភាក្សា លើមូលដ្ឋាន នៃសំណើដែលបាន ធ្វើឡើង ដោយតំណាងមកពីចិន សហភាពសូវៀត ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកនៅ Dumbarton Oaks និងនៅសហរដ្ឋអាមេរិក កាលពីខែសីហា ដល់ខែតុលាឆ្នាំ១៩៤៤។

ទីបំផុតរដ្ឋធម្មនុញ្ញនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៦ខែមិថុនាឆ្នាំ១៩៤៥ ដោយអ្នក តំណាងនៃប្រទេសទាំង៥០។ ប្រទេសប៉ូឡូញ ដែលមិនត្រូវបានបញ្ជូន តំណាង មកចូលរួម នៅសន្និសីទលើកនោះ ទេ ប៉ុន្តែក្រោយបានចុះហត្ថលេខាលើ ច្បាប់ រដ្ឋធម្មនុញ្ញនៅពេលក្រោយ ហើយ បានក្លាយជារដ្ឋសមាជិកទី៥១ នៃអង្គការ សហប្រជាជាតិ៕ ម៉ែវ សាធី


ចែករំលែក៖