ព័ត៌មានទាន់ហេតុការណ៍៖

ដើរបញ្ច្រាសពេលវេលាយន្តហោះមួយគ្រឿងហោះហើរនៅឆ្នាំ២០១៨ចុះចតវិញនៅឆ្នាំ២០១៧

ចែករំលែក៖

ស្តាប់ទៅជារឿងមួយគួរឲ្យចង់សើច ប៉ុន្តែនេះជាការពិត ដោយសារតែពេលវេលាខុសគ្នា រហុតដល់ទៅ២៣ម៉ោងធ្វើឲ្យអ្នកដំណើរនៅលើក្រុមហ៊ុនអាកាសចរណ៍ Hawaiin Airlines ដូចជាធ្វើដំណើរបញ្ច្រាសពេលវេលា(ដើរថយក្រោយ) ដោយយន្តហោះចាប់ផ្តើមហោះហើរនៅក្នុងឆ្នាំ២០១៨ ដោយចុះចតវិញនៅឆ្នាំ២០១៧ នៅទីកន្លែងផ្សេងគ្នា។

អ្នកដំណើរនៅលើយន្តហោះ បង្ហាញពីភាពសប្បាយរីករាយដោយខ្លួនបានធ្វើដំណើរបញ្ច្រាស ពេលវេលាដ៏កម្រនេះ។ យន្តហោះចាប់ផ្តើមហោះហើរនៅព្រឹកថ្ងៃទី១ ខែមករា ដើមឆ្នាំ២០១៨ នឹងបានចុះចតវិញនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។ ហេតុការនេះកើតឡើងនៅជើងហោះហើរ HA446 របស់ក្រុមហ៊ុនអាកាសចរណ៍ Hawaiian airlines ហោះហើរចេញពីទីក្រុង Auckland ប្រទេសអូស្ត្រាលីនៅវេលាម៉ោង០និង៥នាទី (ម៉ោង១រំលងអធ្រាត្រ)ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ហើយចុះចតវិញ នៅវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុង Honolulu កោះហាវៃ។ ទីក្រុងទាំងពីរមានពេលវេលាខុសគ្នាដល់ទៅ២៣ម៉ោង។

នេះមិនមានជាករណីតែមួយគត់ ដែលធ្វើដំណើរបញ្ច្រាសពេលវេលា ជើងហោះហើរ ផ្សេងមួយទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ Air New Zealand មានលេខហោះហើរ NZ40 ចាកចេញពីទីក្រុង Auckland នៅវេលាម៉ោង ១០និង ២៥នាទី ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ហើយចុះចតវិញ នៅទីក្រុង Papeete ប្រទេសបារាំងនៅវេលាម៉ោង១៦និង២៥នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។

គេហទំព័រ Flightradar24 ដែលមានឯកទេសតាមដានការហោះហើរ បានគត់សម្គាល់ឃើញថា ជើងហោះហើរ៦ផ្សេងទៀត ចាកចេញពីកោះតៃវ៉ាន ក៏ហោះបញ្ច្រាសពេលវេលាផងដែរ។

ការហោះបញ្ច្រាសពេលវេលាគឺមិនសូវមានច្រើនឡើង ចំណុចទាំងនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពី អ្នកទេសចរណ៍ដោយខ្លួនអាចទៅចូលរួមពិធីស្វាគមន៍ឆ្នាំថ្មីបានរហូតដល់ពីរប្រទេស ។ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនទៀត នៅពេលខាងមុខ អាចនឹងបង្កើនការហោះហើរបញ្ច្រាសពេលវេលា ដែលជាការទាក់ទាញ់អ្នកដំណើរ ៕ ម៉ែវ សាធី


ចែករំលែក៖