ព័ត៌មានទាន់ហេតុការណ៍៖

អ្នកគ្រប់គ្រងបុគ្គលិករោងចក្រ៧៧៧នៅស្ទឹងហាវលួចដែករបស់ក្រុមហ៊ុន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ព័ត៌មានប្រចាំថ្ងៃរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅថ្ងៃអង្គារ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទ ២ ខែមករា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចរោងចក្រចម្រាញ់ប្រេង៧៧៧ នៅក្រុមទី១ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីលួចមួយកើតឡើង បង្កដោយជនសង្ស័យឈ្មោះ មី ហឺសៀ (ME GESE XIES) ភេទប្រុសអាយុ៥៨ឆ្នាំ ជនជាតិចិនមុខរបរអ្នកគ្រប់គ្រងបុគ្គលិក មានស្រុកកំណើតភូមិលេខ៥ ឃុំម៉ុងជៀនចឹ ស្រុកលួយ៉ាងស៊ឺ ខេត្តហឺណាន ប្រទេសចិន។

បានរំលោភលើសេចក្ដីទុកចិត្ដ លួចយកដែកបន្ទះរបស់ក្រុមហ៊ុន៧៧៧ចំនួន ២៥សន្លឹក មានសណ្ឋានដូចខាងក្រោម៖

១-ដែកបន្ទះ ទំហំ៦លី គុណ១.៥ម៉ែត្រ គុណ ៦ម៉ែត្រ ចំនួន១២សន្លឹក។ ២-ដែកបន្ទះ១០លី គុណ២ម៉ែត្រ គុណ៦ម៉ែត្រ ចំនួន១៣សន្លឹក។

មធ្យោបាយប្រព្រឹត្តបទល្មើសមានរថយន្តធុនធំ ចំនួន២គ្រឿង គឺ៖ ម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ ២,៥តោនពណ៌ស ប្រភេទឡានស្ទូចពាក់ស្លាកលេខ ភ្នំពេញ 3B1217 មួយគ្រឿង និងមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយដូចគ្នាទម្ងន់២,៥ តោន ពណ៌ខៀវពាក់ស្លាកលេខ ភ.ព3.ត0106។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធី៕ ឆ្លាម សមុទ្រ


ចែករំលែក៖