ខ្សែប្រយុទ្ធស្បែកខ្មៅ Ousmane Dembele របស់ក្លិបអ្នកមានបុណ្យ Barcelona នឹងចូលលេងឲ្យក្លិបយក្យអេស្ប៉ាញវិញបានហើយក្នុងសប្តាហ៍នេះ បន្ទាប់ពីរូបគេអវត្តមានជិត៥ខែដោយសារតែរបួសពេលប៉ះទង្គិចគ្នាក្នុងទីលានប្រកួត ។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ២០ឆ្នាំ រូបនេះ បានចូលរួមជាមួយក្លិបយក្សនៅអេស្ប៉ាញ Barcelona ក្នុងតម្លៃខ្លួន៩៦,៨ លានផោន បានរងរបួសសរសៃពួរនៅពេលប៉ះជាមួយក្លិប Gatafe កាលពីថ្ងៃទី១៦ ខែកញ្ញា ដែលពេលនោះកីឡាកររូបនេះពលេងតែបាន៣ ប្រួតប៉ុណ្ណោះ។
កីឡាករដែលមានតម្លៃខ្លួនថ្លៃជាប់កំណត់ត្រារូបនេះបាន វះកាត់ព្យាបាលការរហែកសាច់ដុំនៅ ប្រទេសហ្វាំងឡង់អាចនឹងចូលលេងវិញបានសម្រាប់ការប្រកួតជាមួយក្រុម Celta vigo ក្នុងព្រឹត្តិការណ៍អេស្ប៉ាញ Copa del Rey នៅសប្តាហ៍នេះ ។
សូមបញ្ជាក់ថា ខ្សែប្រយុទ្ធ Dembele បានចាកចេញពីក្លិប Borussia Dortmund របស់អាល្លឺម៉ង់ទៅកាន់ក្លិបនៅប្រទេសអេស្ប៉ាញកាលពីរដូវក្តៅកន្លងទៅ ដែលការផ្ទេរនេះ មានតម្លៃខ្ពស់ជាងគេបំផុតលំដាប់ទីពីរបន្ទាប់ពីកីឡាករ Neymar ដែលបានចាកចេញពី Barcelona ទៅចូលរួមជាមួយ Paris St-Germain ក្នុងតម្លៃខ្លួន២០០លានផោន ប្រហែល២២២លានដុល្លារនោះ ៕ ដេវីត