ព័ត៌មានទាន់ហេតុការណ៍៖

បញ្ហាហ្ស៊េរុយសាឡឹម៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប់នឹងបើកកិច្ចប្រជុំស្វែងរកដំណោះស្រាយ

ចែករំលែក៖

ក្រោយការទទួលស្គាល់ តំបន់ហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់អីុស្រាអែលមក ប្រទេសទាំងអស់បានប្រកាសប្រឆាំងនឹងការប្រកាសរបស់ លោកត្រាំ បើទោះបី ប្រទេសអារ៉ាប់មួយចំនួនមានទំនាក់ទំនងជិតស្និទ្ធិនឹងអាមេរិកក្តី។

បណ្តារដ្ឋមន្ត្រីការបរទេស ប្រទេស អារ៉ាប់ នឹងជួបប្រជុំគ្នានៅថ្ងៃទី៦ ខែមករា នៅរដ្ឋធានី Amman របស់ហ្ស៊កដានី ។ ប្រភពដដែលបានឲ្យដឹងទៀតថា រដ្ឋមន្ត្រី ការបរទេស អារ៉ាប់ចំនួន៦ ដែលមានដូច ជាប្រទេស ហ្ស៊កដានី អេហ្ស៊ីប ប៉ាឡេស្ទីន អារ៉ាប៊ីសាអ៊ូឌីត អេមីរ៉ាត់ អារ៉ាប់ និងម៉ារ៉ុក នឹងត្រូវបាន រំពឹងថា ចូលរួមកិច្ចប្រជុំនេះ រួមជាមួយអគ្គលេខាធិការ នៃសម្ព័ន្ធអារ៉ាប់ លោកAhmed Aboul Gheit។

គួរបញ្ជាក់ ដែរថានៅក្នុងកិច្ចប្រជុំ របស់ ពួកគេដែលធ្លាប់បានធ្វើឡើងម្តងហើយ កាលពីខែធ្នូ នៅទីក្រុងCairo រដ្ឋមន្រ្តីការ បរទេសបណ្តាប្រទេសអារ៉ាប់បានរិះគន់ ខ្លាំងៗ លើសេចក្តីសម្រេចរបស់សហរដ្ឋ អាមេរិក និងបានពិភាក្សាអំពីការឆ្លើយតប រួមមួយចំពោះការសម្រេចចិត្តរបស់លោក ត្រាំមួយនេះ។

អារ៉ាប់ជាប្រទេសជិតស្និទ្ធ យ៉ាងខ្លាំងជា មួយអាមេរិកហើយតែងតែ គាំទ្រអាមេរិក នៅក្នុងសកម្មភាពនានានៅលើឆាកអន្តរជាតិ ។បើមិនគាំទ្រក៏ប្រទេសទាំងនោះមិនដែលប្រឆាំងអាមេរិកនោះដែរ។ ប៉ុន្តែនៅ ពេលនេះ ប្រធានាធិបតីអាមេរិកបានធ្វើរឿងរ៉ាវដែលប៉ះពាល់ដល់ តំបន់ប្រវត្តិសាស្ត្រ និងជាទីសក្ការៈដ៏ស័ក្តិសិទ្ធបំផុត របស់អ្នក កាន់សាសនាអ៊ិស្លាម៕ ម៉ែវ សាធី


ចែករំលែក៖