ព័ត៌មានទាន់ហេតុការណ៍៖

សំណាងណាស់! ខ្សែការពារក្លិប Preston ត្រូវឆ្នោតបានប្រាក់១លានអឺរ៉ូ

ចែករំលែក៖

កីឡាករបាល់ទាត់ O’Connor របស់ក្លិប Preston North End ដែលកំពុងតែលេងនៅក្នុងក្របខ័ណ្ឌលេខ២របស់អង់គ្លេស បានឈ្នះឆ្នោតចំនួន១លានអឺរ៉ូ។

ខ្សែការពារសញ្ជាតិអៀរឡង់រូបនេះបានទៅលេងក្រុមគ្រួសាររបស់គាត់នៅស្រុកកំណើត ហើយពូរបស់គាត់ឈ្មោះ Peader Murphy បានទិញឆ្នោតជាតិមួយសន្លឹក ជូនជាកាដូដល់គាត់តាំងពីថ្ងៃទី១៤ខែធ្នូមកម្ល៉េះ ។

ម្តាយរបស់ O’Connorបានឮដំណឹងថា មានអ្នកត្រូវឆ្នោតនៅក្នុងភូមិរបស់គាត់ហើយ គាត់ក៏បានទូរសព័្ទទៅកាន់កូនគាត់ដើម្បីផ្ទៀងលេខហើយឃើញពិតជាត្រូវដោយគាត់ផ្ទាល់ O’Connor ស្ទើរតែមិនជឿសោះ។

ទោះបីជាយ៉ាងណាក្តីកីឡាករវ័យ២២ឆ្នាំរូបនេះពុំទាន់សម្រេចចិត្តបានភ្លាមៗថា យក លុយនេះទៅធ្វើអ្វីខ្លះនោះឡើយ ៕ ដេវីត

 


ចែករំលែក៖