ព័ត៌មានទាន់ហេតុការណ៍៖

ចាស់ល្មោភកាម ចាប់​ក្មេងស្រី២នាក់ រំលោភរហូតបានសម្រេច

ចែករំលែក៖

ព្រះវិហារៈ លោកតាវ័យជិត៧០ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ច​ក្រុងព្រះវិហារ បានឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ ពីបទរំលោភសេពសន្ធវៈទៅលើអនិតិជន កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧។

លោកតាល្មោភកាមរូបនោះ ឈ្មោះ ចេង ជន ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

បងស្រីក្មេងស្រីរងគ្រោះ បានឲ្យ​ដឹងថា នៅថ្ងៃកើតហេតុប្អូនស្រីរបស់គាត់ឈ្មោះ ស ស ព អាយុ១២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានទៅចាំបងប្រុស ដែលទៅរកត្រីនៅកំពង់ទឹករបស់ជនសង្ស័យ ហើយក៏ត្រូវបានជនសង្ស័យដើរមកឃើញ ក៏ធ្វើការចាប់រំលោភរហូតដល់បានសម្រេចតែម្តង លុះក្រោយមកជនសង្ស័យខាងលើ ក៏បានចាប់រំលោភកុមារីម្នាក់ទៀតឈ្មោះ ប ល ដ អាយុ៩ឆ្នាំ នៅលើផ្ទះរបស់នាងរហូតដល់បានសម្រេចម្តងទៀត។

ក្រោយពេលកើតហេតុបងស្រីរបស់កុមារីរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងឲ្យ​សមត្ថកិច្ចជនសង្ស័យ​តែម្តង។ ក្រោយពេលសមត្ថកិច្ចនាំមក សាកសួរជនសង្ស័យ ឆ្លើយសារភាពថា ខ្លួនគេបានប្រព្រឹត្តមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចាត់វិធានការទៅតាមនិតិវិធីច្បាប់៕

អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក


ចែករំលែក៖