ក្លិបបាល់ទាត់ Nottingham Forest បានសម្រេចចិត្តតាំងតាំងលោក Aitor Karanka ជាអ្នកចាត់ការទូទៅថ្មី។
លោក Aitor Karanka អតីតអ្នកដឹកនាំក្រុមMiddlesbrough បានចុះហត្ថលេខារយៈពេល២ឆ្នាំកន្លះដើម្បីមកជំនួសតំណែងរបស់លោក Mark Warburtonដែលត្រូវបណ្តេញចេញពីតំណែងកាលពីថ្ងៃទី៣១ ខែធ្នូបន្ទាប់ពីដឹកនាំបាន៩ខែ។
អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញ វ័យ៤៤ឆ្នាំ Aitor Karanka អត់មានក្លិបដឹកនាំ ចាប់តាំងពីខែមិនាឆ្នាំ២០១៧មកម្លេះបន្ទាប់ពីគាត់ត្រូវបានក្លិបMiddlesbroughបណ្តេញចេញពីតំណែង។
គួររំលឹកថា លោក Karanka បានដឹកនាំក្រុមMiddlesbrough រយៈពេល៣ឆ្នាំកន្លះជួយក្រុមនេះឡើងមកអង់គ្លេស Premier League ក្នុងរដូវកាលឆ្នាំ២០១៥-២០១៦ ៕ ដេវីត