ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានដូចជា បងប្អូនអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងរត់តាក់ស៊ី សរុបប្រមាណជាង៤ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។
បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលនឹងជួបសំណេះសំណាលជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីនាព្រឹកនេះ រួមមានថ្នាក់ដឹកនាំសមាគម ៣៨នាក់, អ្នករត់ម៉ូតូកង់បី ២,២៥០នាក់ អ្នករត់ម៉ូតូឌុប ១,៤៧៧នាក់ អ្នករត់តាក់ស៊ី ១២០នាក់ រថយន្តដឹកកម្មករ ៦០នាក់ រថយន្តដឹកទំនិញ ៥០នាក់ អាជីវករលក់ដូរតូចតាច ៤៤០នាក់ និងសេវាកម្សាន្តផ្សេងៗ ២៥០នាក់ ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ