ភ្នំពេញ៖ នៅថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមថា៖
«កម្ពុជាសូមអបអរសាទរ ចំពោះកាបង្កើតនូវអគារព្យាបាលជំងឺមហារីកដែលបំពាក់ដោយម៉ាស៊ីន និងឧបករណ៍ព្យាបាលជំងឺមហារីកដែលមានបច្ចេកវិទ្យាចុងក្រោយបំផុត នៅក្នុងបរិវេណមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីជួយព្យាបាលបងប្អូនប្រជាពលរដ្ឋខ្មែរ។
នេះគឺជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋអោយមានលទ្ឋភាពអាចព្យាបាលជំងឺមហារីកបាននៅក្នុងប្រទេសដោយមានតម្លៃថោកបំផុតដោយមិនចាំបាច់ធ្វើដំណើរទៅបរទេស»៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ