ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះដឹកអ្នកដំណើរ១៦២នាក់ដាំក្បាលវិះធ្លាក់ចូលសមុទ្រ

ចែករំលែក៖

គ្រោះថ្នាក់ដ៏កម្រមួយបានកើតឡើង នៅអាកាសយានដ្ឋានអន្តរជាតិ Trabzon ប្រទេសទួរគី នៅពេលដែលយន្តហោះ Pegasus ដឹកអ្នកដំណើរ ១៦២នាក់បាន ធ្លាក់ចេញពីផ្លូវដាំក្បាលចូលសមុទ្រ ។ ដោយអស់ល្បឿនយន្តហោះ គឺជាប់កឿងនឹងចំណោទភ្នុំនៅទីនោះ។

យន្តហោះខាងលើ ជារបស់ក្រុមហ៊ុនអាកាសចរណ៍ Pegasus Airlines របស់ប្រទេសទួរគីដឹកអ្នកដំណើរ ១៦២នាក់រួមទាំងក្រុមពហុនិកា ។ហេតុការគ្រោះថ្នាក់កើតឡើងក្នុងពេលយន្តហោះចុះចត់នៅក្នុងអាកាសយានដ្ឋានTrabzon ។ គ្រោះថ្នាកើតឡើងនៅវេលាម៉ោង១៨និង២៥នាទី ថ្ងៃទី ១៤ ខែមករា។ យន្តហោះ ប៊ូអីន៧៣៧-៨០០ ធ្វើដំណើរទីពីក្រុង អែនការ៉ាទៅកាន់ទីក្រុង Trabzon ។

មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ស្តីពីការស្លាប់ ឬរងរបួសនៅឡើយទេ។ អាកាសយានឹកបាន បញ្ឈប់យន្តហោះទាន់ពេល វិះធ្លាក់ចូលទៅសមុទ្រ ។ ទិដ្ឋភាពយន្តហោះជាប់ជំរាលភ្នុំទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយ នេះជាហេតុការណ៍ដ៏កម្រកើតឡើងនៅលើពិភពលោក។

រូបភាពបានបង្ហាញឲ្យឃើញថា មានផ្សែងចេញពីកាប៊ីនយន្តហោះ។ ប៉ុន្តែជាភព្វសំណាង អ្នកដំណើរទាំង១៦២នាក់ រួមទាំងក្រុមពហុនិកា លើយន្តហោះ បានជម្លៀសចេញទាន់ពេលវេលា។ ហេតុការណ៍ខាងលើបណ្តាលឲ្យជើងហោះហើរជាច្រើនត្រូវបានផ្អាក់ផងដែរ ។ អាកាសយានដ្ឋានខាងលើត្រូវបានបិទទ្វាជាបណ្តោះអាសន្នដើម្បីបើកការស្រាវជ្រាវ ស្វែងរកមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើកើតឡើង៕ ម៉ែវ សាធី


ចែករំលែក៖