ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយសេចក្តីសោមនស្សរីករាយ នៃទិវាខួបកំណើតគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការី សូមសម្តែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្ត និងជូននូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការចំពោះ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ សូមបានប្រកបដោយសុខភាពល្អបរិបូរ កម្លាំងមាំមួន បញ្ញាភ្លឺថ្លាវាងវៃ និងជន្មាយុយឺនយូរតរៀងទៅ។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង នៃសារលិខិតជូនពរ ៖