ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាបានសម្ពោធដាក់ឲ្យប្រើប្រាស់អគារសុខាភិបាល ២ ដើម្បីព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ រួមទាំងបងប្អូនកូនក្មួយកម្មករ

ចែករំលែក៖

ភ្នំពេញ៖ ហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ បានផ្សាយថា៖

«ជាង១០ ថ្ងៃនេះ កម្ពុជាបានសម្ពោធដាក់ឲ្យប្រើប្រាស់អគារសុខាភិបាល ២ ដើម្បីព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ រួមទាំងបងប្អូនកូនក្មួយកម្មករ ។

អាគារដែលបានសម្ពោធកាលពីសប្តាហ៍មុនគឺនៅមន្ទីរពេទ្យរុស្សីសម្រាប់ព្យាបាលជំងឺទូទៅ និងអគារថ្មីមួយទៀតថ្ងៃនេះគឺនៅមន្ទីរពេទ្យកាល់ម៉ែត្រសម្រាប់បីព្យាបាលជំងឺមហារីក និងសម្ភព។

ជាការពិត គឺវិស័យសុខាភិបាលកម្ពុជាសព្វថ្ងៃកំពុងមានការរីកចម្រើនទៅ មុខ។ អ្វីដែលយើងបានឃើញជាក់ស្តែង គឺពលរដ្ឋកម្ពុជាមានសុខភាពល្អ ហើយមន្ទីរពេទ្យទាំងរដ្ឋ និងឯកជនក៏ត្រូវបានបំពាក់គ្រឿងឧបករណ៍ និងបរិក្ខារពេទ្យព្យាបាលទាន់សម័យ ជាមួយក្រុមគ្រូពេទ្យដែលមានសមត្ថភាព ចំណេះដឹង ជំនាញឯកទេស គោរពក្រមសីលធម៍ និងវិជ្ជាជីវៈគ្រូពេទ្យបានត្រឹមត្រូវ។

ទន្ទឹមនឹងនេះ ក៏នៅមានចំណុចខ្វះខាតមួយចំនួន ដែលត្រូវកែលម្អឲ្យបានត្រឹមត្រូវនឹងមានប្រសិទ្ឋភាព ជាមួយនឹងការទទួលខុសត្រូវខ្ពស់។ ប្រសិនបើយើងមានមន្ទីរពេទ្យល្អ បំពាក់ដោយឧបករណ៍ទំនើបៗ និងបរិក្ខារពេទ្យល្អៗ ហើយមិនមានគ្រូពេទ្យល្អគោរពវិជ្ជាជីវៈ គ្មានសីលធម៍ល្អ គ្មានការទទួលខុសត្រូវ ក៏គ្មានប្រយោជន៍ដែរ។ ទន្ទឹមនឹងនេះមន្ទីរពេទ្យ ត្រូវខិតខំបណ្តុះបណ្តាលគ្រូពេទ្យឲ្យត្រូវជំនាញថែមទៀត។

សូមអរគុណក្រុមគ្រូពេទ្យទាំងអស់ដែលបានយកចិត្តទុកដាក់ជួយមើលថែ និងព្យាលជំងឺជូនបងប្អូនយើងទាំងនៅក្នុងទីក្រុង និងតាមជនបទប្រកប ដោយការទទួលខុសត្រូវខ្ពស់» ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖